យុទ្ធនាការលោកត្រាំ ចាយលុយរាប់លានដុល្លារទិញផ្ទាំង Ads លើ YouTube
យុទ្ធនាការនៃការចូលរួមការបោះឆ្នោតជាថ្មីម្ដងទៀតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបតែទិញផ្ទាំងពាណិជ្ជកម្មលើទំព័រ YouTube មុនការឈានដល់ថ្ងៃបោះឆ្នោតនាដើមខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។
ផ្អែកតាមការប៉ាន់ស្មានពី NPR បានឲ្យដឹងថាយុទ្ធនាការលោក ត្រាំ អាចនឹងអស់លុយប្រមាណ ១ លានដុល្លារក្នុងមួយថ្ងៃ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើទំព័រមុខនៃបណ្ដាញ YouTube។
Bloomberg មិនបានបញ្ជាក់ច្បាស់នោះទេ ថាយុទ្ធនាការនេះនឹងជួលផ្ទាំងពាណិជ្ជកម្មរយៈពេលប៉ុន្មានថ្ងៃនោះ ប៉ុន្តែបានបង្កប់ន័យថាអាចនឹងបង្ហាញពេលជិតដល់ថ្ងៃបោះឆ្នោតប្រធានាធិបតី និងនៅចំថ្ងៃបោះឆ្នោតតែម្ដង។

នៅឆ្នាំ ២០១២ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏បានប្រើប្រាស់ YouTube ដើម្បីផ្សព្វផ្សាយសាររបស់ខ្លួនដែរ ដោយធ្វើឡើងនៅថ្ងៃបោះឆ្នោតតែម្ដង៕
ប្រភព៖ Businessinsider ប្រែសម្រួល៖ http://news.sabay.com.kh/