ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស នៅក្រុងខេមរភូមិន្ទ 

ស្នងការដ្ឋាននគរបាលជាតិ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៣០នាទី ផ្នែកជំនាញបានអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៣៤៣ត.ព្រ ចុះថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង បានបង្គាប់ឲ្យចាប់ខ្លួនទៅលើឈ្មោះ ពោធិ៍ វ៉ាន់វិធួន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិ០១ សង្កាត់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម ។ វត្ថុតាងដកហូតរួមមាន ៖

-កូនកាបូបពណ៌ខ្មៅចំនួន ១

-សោរតេ (កាច់កម៉ូតូ) ចំនួន ១

-ដែកសំរាប់ដោះសោរខ្មៅចំនួន ១

-កាតអេសុីលីដាចំនួន ២

-ដង្កាប់ដែកចំនួន ១

-កូនញញួរចំនួន ១

-កន្ត្រៃដែកចំនួន ១

-កូនសោរ ៣គ្រាប់

-ម៉ូតូចំនួន១គ្រឿងម៉ាកDUKE ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំនុំរឿងបញ្ជូនជនសង្ស័យទៅផែនការងារព្រហ្មទណ្ឌចាត់ការបន្ត ៕