ឆបោក​ជំរិត​ទារប្រាក់​ ថ្ងៃក្រោយ​កុំ​ចេះ​តែ​ហ៊ាន

ខេត្តកំពង់ធំ ៖ កម្លាំង​នគរបាល​នាយកដ្ឋា​ន​ព្រហ្មទណ្ឌ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តលោក ដួង សា​រ៉​ន និង​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ឈ្មោះ ប៉ែន សា​វី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ជេ​ី​ង
ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​តំបន់​រោង​ជប៉ុន ក្នុង​ឃំ​ុ​សុចិត្រ ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្ត ក្រចេះ ។

តាម​បុរស​ឈ្មោះ បុ​ិ​ច សុ​ី​វ អាយុ​៤៦​ឆ្នាំ ត្រូវជា​កូនប្រសា​របស់​ជន​រង​គ្រោះ​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមា​ណ​១២​និង​៤០​នាទី មាន​លេខ​ទូរស័ព្ទ ០៦៧៩៣៦ ៧០៨ បាន​ហៅ​មក​ទូរស័ព្ទ​របស់​គាត់លេខ ០១២ ២១៧ ៣៣០ ហើយ​និយាយ​ថា​«​ម្តាយរ​បស់បង​ខ្ចី​ម៉ូតូ​របស់ខ្ញុំ​ជិះ​ទៅ​បុក​កូនអ្នកធំ ហើយ​ខាង​ជន​រង​គ្រោះ​ទារ​សំណង​ចំនួន១៧.០០០​ដុល្លារ បេ​ី​មិន​បាន​ទេ​គាត់​មិន​មានជីវិត​ទៅ​ផ្ទះ​វិញ​ទេ ហេ​ី​យ​ហាម​ប្រាប់​សមត្ថកិច្ច​» ។

ដោយសារ​ទូរស័ព្ទ​ខាងលើ​ចេះ​តែ​ហៅ​ចូល​មក​ទាមទារ​ឲ្យ​វេរ​លុយ​ឲ្យ​គេ​ញយ​ដង​ពេក ធ្វើ​ឲ្យ​រូប​គាត់​ជា​កូនប្រសា​មិនដឹង​រក​លុយ​ឯណា​បាន​ច្រើន​ម្លុ​ឹ​ង​ៗ​នោះ ក៏​ចេះ​តែ​ពន្យារពេល​ដោយ​ប្រាប់​ថា​លុយ​ខ្ចី​ធនាគារ​មិន​ទាន់​បាន ។ លុះ​មក​ដល់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ គាត់​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ខាង​លេខ​ទូរស័ព្ទ​នោះ​ថា លុយ​ខ្ចី​គេបាន​តែ​២.០០០​ដុល្លារ​ទេ ឱ្យ​ប្រពន្ធ​ទៅ​យក​ហេ​ី​យតែ​ប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា ពេល​នេះ​ខ្ញុំ​វេរ​ឱ្យ​បង​១០០​ដុល្លារ​ទិញ​អី​ហូប​សិន​ទៅ ចាំ​ស្អែក​ខ្ញុំ​វេរ​ឱ្យ​ទាំងអស់ ។

រហូត​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ខែមករា ឆ្នាំ​២០២០ ជន​ឈ្មោះ វេ​ង យ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​មក​ដក​លុយ​នៅផ្ទះ​វេរ​លុយ​វី​ង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ ការ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​បោកប្រាស់​ជំរិត​ទារ​លុយ​នេះ មិនមែន​កើតឡើង​ដោយ​ការ​ចៃដន្យ​នោះ​ឡើយ តែ​ពិតជា​ត្រូវ​បាន​រៀបចំ​ដើម្បីចាប់ខ្លួន​ជនល្មើស ទើប​ទីបំផុត​ជនល្មើស​បាន​ដើរ​ចូល​អន្ទាក់​សមត្ថកិច្ច​នេះ ។ ជនសង្ស័យ ត្រូវ​បាន​ចងក្រង​សំណុំរឿង​តាម​និ​តិ​វិធី បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​ដេ​ី​ម្បី​ចាត់ការ​បន្ត ៕

ប្រភព​​​៖ https://kohsantepheapdaily.com.kh/