ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
កំពត: នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឈូក បានចុះល្បាតនៅក្នុងភូមិសាស្រ្តភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក បាន ប្រទះឃើញជនសង្ស័យចំនួន១នាក់កំពុងជួញដូរគ្រឿងញៀនភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួនជន សង្ស័យបានចំនួន១ នាក់ ឈ្មោះ សាយ សុជាតិ ហៅ ខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។ដកហូតវត្ថុតាងរួមមាន
-ម្ស៉ៅក្រាមពណ៌សរថ្លា ចំនួន ១៩ កញ្ចប់ (ធំ១ កញ្ចប់)
-ដាវ ២ ដើម
-កាំបិត ១
-ឧបករណ៍ប្រើប្រាស់១ចំនួនទៀត។
តាមចម្លើយសារភាពរបស់ជន សង្ស័យខាងលើ កម្លាំងយើងបានឈានទៅបន្តឃាត់ខ្លួនបាន ជនសង្ស័យចំនួន១ នាក់បន្ថែមទៀត ឈ្មោះ ហែម សុវណ្ណ(ហៅ ណាង) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ដកហូតបានវត្ថុតាង
-ម្ស៉ៅក្រាមពណ៌សរថ្លា ចំនួន 12 កញ្ចប់ (ធំ៣ តូច៩)។
-ទូរស័ព្ទចំនួន២គ្រឿង
-លុយ ៣០ម៉ឺនរៀល
សរុបសម្ភារៈដកហូតបានរួមមាន:
-ម្សៅក្រាមពណ៍សថ្លាចំនួន ៣១ កញ្ចប់(ធំ៤ កញ្ចប់)
-ដាវ ២ ដើម
-កាំបិត ១
-ទូរសព្ទ័ ២ គ្រឿងនិងប្រាក់រៀលចំនួន ៣០០.០០០៛ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕