ពិតជាមិនធម្មតាមែនក្រោយពីចាប់ខ្លួន​មេកំពូល​​រត់ពន្ធ​គ្រឿងញៀន​នៅ​​អា​ស៊ី (វីដេអូ)

ប្រទេស​ហូ​ឡង់ ៖ អាជ្ញាធរ​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៤ មក​រា​ទាមទារ ឲ្យ​ធ្វើ​បត្យាប័ន​បុរស​ម្នាក់​ដែល​​ត្រូវ​ចាប់ខ្លួន​នៅ​ប្រទេស​ហូ​ឡង់ ដែល​ជន​នោះ​សង្ស័យ​ជា​កំពូល​មេ​រត់ពន្ធ​គ្រឿងញៀន​នៅ​អា​ស៊ី និង​ជា​មនុស្ស​ម្នាក់​ដែល​គេ​តាម​រក​ចាប់ខ្លួន​បំផុត​លើ​ពិភពលោក ។

បុរស​នោះ​មានឈ្មោះ​ថា TSE CHI LOP អាយុ​៥៧​ឆ្នាំ ដែល​គេ​តាម​រក​ចាប់ខ្លួន​ចាប់តាំងពី​ច្រើន​​ឆ្នាំ​មក​ហើយ ។ រូបគេ​ត្រូវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២២ មក​រា ដោយ​ប៉ូលិស​ហូ​ឡង់​តាម​សំណើ
របស់​​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​អូស្ត្រាលី​ថ្លែង​ថា បុរស​នោះ​តាម​រក​បំផុត​ដោយ​អាជ្ញាធរ​ប៉ូលិស ត្រូវ​ចាប់ខ្លួន​បាន ។ ជន​នោះ​ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ធំ​លើ
ពិភពលោក​ដូច​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ម៉ិក​ស៊ិ​ក EL CHAPO GUZMAN ដែរ ។
ជន​នោះ​មាន​សញ្ជាតិ​កា​ណា​ដា​ដើម​កំណើត​ចិន ត្រូវ​បាន​ការិយាល័យ អ​.​ស​.​ប ប្រឆាំង​ការ​រត់​ពន្ធ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ចាត់ទុកជា​ប្រមុខ​នៃ​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​អា​ស៊ី ដែល​គេ​ស្គាល់​ថា​បណ្ដាញ SAM GOR ដែល​ជា​ក្រុម​ផលិត​គ្រឿងញៀន និង​ផ្គត់ផ្គង់​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ដ៏​ធំ​នៃ​ពិភពលោក ។
ក្រុម SAM GOR ក៏​អ្នក​លាងលុយកខ្វក់​ច្រើន​ពាន់​លាន​ដុល្លារ​មក​ពី​ការ​រត់ពន្ធ​គ្រឿងញៀន
ពិសេស​តាម​រយៈ​កា​ស៊ី​ណូ សណ្ឋាគារ​និង​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ក្នុង​តំបន់​មេ​គ្គង​នៅ​អា​ស៊ី​អាគ្នេយ៍ ។
ប៉ូលិស​អូស្ត្រាលី​ថ្លែង​ថា ការ​ចាប់ខ្លួន​ជន​នោះ​ គឺ​បន្ទាប់​ពី​ប្រតិបត្តិការ​មួយ​ដែល​កាលពី​ឆ្នាំ​២០១២​ទៅ​២០១៣ អាច​ចាប់ខ្លួន​មនុស្ស​២៧​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហជីព​ឧក្រិដ្ឋ​មួយ​មាន​វត្តមាន​ក្នុង​ប្រទេស​៥ ៕