មកទលពេលនេចំនួននៃអ្នកកើតកូវីដ-១៩ ឡើងដល់ជាង១០៤លាននាក់ ក្នុងនោះស្លាប់ជាង២,២៦លាននាក់

បរទេស​ ៖ តួលេខអ្នកស្លាប់ដោយសារកូវីដ-១៩លើពិភពលោក ឡើងដល់ជាង១០៤លាននាក់ហើយដោយគិតត្រឹមព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ នេះ ដែលក្នុងនោះអ្នកស្លាប់មានជាង២,២៦លាននាក់ និងសះស្បើយជាង៧៦,២២លាននាក់។

ករណីឆ្លងនៅសហរដ្ឋអាមេរិក មានជាង២៧លាននាក់ បន្ទាប់មក ឥណ្ឌាជាង១០,៧៧លាននាក់, ប្រេស៊ីលជាង៩,២៨លាននាក់, រុស្ស៊ីជាង៣,៨៨លាននាក់, ចក្រភពអង់គ្លេសជាង៣,២២លាននាក់ និងបារាំងជាង៣,២២លាននាក់។
ប្រទេសដែលមានតួលេខឆ្លងចន្លោះពីជាង២លានទៅជិត៣លាន មានអេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឺម៉ង់ និងកូឡុំប៊ី ខណៈអាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អ៊ុយក្រែន ប៉េរូ និងឥណ្ឌូណេស៊ី មានពីជាង១លានទៅជិត២លានករណី។
សាធារណរដ្ឋឆេក និងហូឡង់ ឡើងតួលេខប្រកៀក១លានករណី ខណៈកាណដា ស៊ីលី រូម៉ានី ព័រទុយហ្គាល់ និងបែលហ្ស៊ិក មានជាង៧០ម៉ឺនករណីរៀងៗខ្លួន។
ប្រទេសផ្សេងទៀតដែលមានករណីឆ្លងលើសកន្លះលាន មានអ៊ីស្រាអែល អ៊ីរ៉ាក់ ស៊ុយអែត ប៉ាគីស្ថាន បង់ក្លាដែស ហ្វីលីពីន និងស្វីស រីឯម៉ារ៉ុក អូទ្រីស ស៊ែប៊ី និងជប៉ុន ក្នុងរង្វង់៤០ម៉ឺនករណី។
ក្នុងចំណោមអ្នកស្លាប់ជាង២,២៦លាននាក់ សហរដ្ឋអាមេរិក មានជិត៤៦ម៉ឺននាក់ ប្រេស៊ីលជិត២៣ម៉ឺននាក់ ម៉ិកស៊ិក ជិត១៦ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ និងចក្រភពអង់គ្លេសជិត១១ម៉ឺននាក់។
បណ្តាប្រទេសដែលមានអ្នកស្លាប់ចន្លោះពីជាង២ម៉ឺននាក់ទៅ៩ម៉ឺននាក់ រួមមាន អ៊ីតាលី បារាំង រុស្ស៊ី អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីរ៉ង់ កូឡុំប៊ី, អាហ្សង់ទីន អាហ្វ្រិកខាងត្បូង ប៉េរូ ប៉ូឡូញ ឥណ្ឌូណេស៊ី តួកគី អ៊ុយក្រែន បែលហ្ស៊ិក និងកាណាដា។
ស៊ីលី រូម៉ានី ឆេក អេក្វាឌ័រ ហូឡង់ អ៊ីរ៉ាក់ ព័រទុយហ្គាល់ ហុងគ្រី ស៊ុយអែត ប៉ាគីស្ថាន ហ្វីលីពីន និងបូលីវី មានអ្នកស្លាប់ជាង១លាននាក់រៀងៗខ្លួន៕
By: Reatrey