មនុស្សជិត៣០០នាក់ស្លាប់និងជាង១ពាន់នាក់រងរបួស ក្នុងឧបត្តិហេតុរថភ្លើងបុកគ្នា៣គ្រឿងនៅឥណ្ឌា

យោងតាមប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋ លោក Pradeep Jena បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៨៨នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង១ពាន់នាក់បានរងរបួស បន្ទាប់ពីឧបត្តិហេតុរវាងរថភ្លើងដឹកអ្នកដំណើរ២គ្រឿង និងរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ក្នុងទីក្រុង Balasore ក្នុងរដ្ឋ Odisha ភាគខាងកើត។

រូបភាពពីទីកន្លែងកើតហេតុ បានបង្ហាញពីក្រុងមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកនៅរស់នៅក្នុងទូររថភ្លើងដែលត្រូវបានបំផ្លាញ។ រូបភាពវីដេអូ ក៏បានបង្ហាញផងដែរពីទូរថភ្លើងក្រឡាប់នៅរ៉ាយប៉ាយលើផ្លូវរថភ្លើង ហើយមនុស្សជាច្រើនបានឡើងលើទូរថភ្លើងដែលខូចខាត។