សត្វទោចពីរក្បាលនាំឲ្យដាច់ចរន្តអគ្គិសនី អស់ជាច្រើនម៉ោង នៅម្តុំសឡា ស្ទឹងមានជ័យ

នៅរសៀលនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរសង្កាត់ និងអគ្គិសនី កំពុងតាមប្រមាញ់ សត្វទោចពីក្បាល ដែលធ្វើឲ្យ ចរន្តអគ្គិសនី ដាច់ជាច្រើនម៉ោង ស្ថិតភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F1A &F13A) មូលហេតុបណ្តាលមកពីមានសត្វទោចចំនួន ០២ក្បាល ឡើងតោងលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការយកសត្វទោចចេញរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៧:០៤នាទីល្ងាច៕