សមត្ថកិច្ចក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន 

ស្នងការនគរបាលជាតិ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០១នាក់ នៅចំណុចភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រ៉េត សារ៉ន ហៅ ស៊ឹម រ៉ន ភេទ ប្រុស អាយុ ៤២ឆ្នាំ នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)។ បានដកហូតវត្ថុរួមមាន÷ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (២តូច និង ១ធំ) ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ១ , ទូរស័ព្ទ ១ , ដាវ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕