សមត្ថកិច្ចចាក់អង្រែក្រោម​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស​ (ម៉ូតូ ០១គ្រឿង)  

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ ឈឹម​ រដ្ឋា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅចំណុចផ្លូវលំ​ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុច

ផ្លូវលំ​ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២៣ វេលាម៉ោង ១២ម៉៣០នាទី ។  

ជនរងគ្រោះឈ្មោះលៀង​ ថា ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅ​ ការដ្ឋានសំណង់ក្រសួងមហាផ្ទៃ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។

១-ជនសង្ស័យឈ្មោះ ឈឹម​ រដ្ឋា​ ហៅតឿ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅ មិនពិតប្រាកដ​ មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក dream 2020 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១AJ 3886 ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕