បង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តត្បូងឃ្មុំ: នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤: ២០នាទី។ កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំនីក នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបាន ចុះកិច្ចប្រតិបត្តិការបង្ក្រាបជាក់ ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិព្រែកតាហូក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុះ រំលី ហៅទិត ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិឃុំ ចំណុចកើតហេតុខាងលើ ដកហូតម្សៅក្រាមពណ៍ សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៨កញ្ចប់ និងឧបករណ៍មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាល ស្រុកក្រូចឆ្មារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕