ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៥ ចំណុចមុខសាលាក្រុង ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង២៣:១៥នាទី រវាងរថយន្តធុនធំដឹកទំនិញ និងម៉ូតូក្នុងដំណើរច្រាសទិសគ្នា ពីទិស ត្បូងទៅជើង។ និងរថយន្តបើកបរពីទិសជើងទៅត្បូង ។

ករណីបណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូ ០១នាក់ឈ្មោះនួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងខូច ម៉ូតូ ០១គ្រឿង រថយន្ត ០១គ្រឿង រីឯអ្នកបើកបរ បានទុករថយន្តចោល រត់គេចខ្លួនក្រោយពេលកើតហេតុ ៕