ក្រហើយភ្លើងឆេះផ្ទះទៀត! លោកតាកម្សត់ម្នាក់ត្រូវភ្លើងឆេះផ្ទះអស់ខណៈពេលចេញទៅសុំទានគេនៅផ្សា

ខេត្ត​តាកែវ​៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០​ នៅវេលាម៉ោងប្រហែល ០៨ និង ៣០ នាទីព្រឹក​ មានករណីអគ្គីភ័យមួយបានឆេះផ្ទះមួយខ្នងទំហំ ៣x៤m នៅភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង​ ខេត្ត​តាកែវ​ ។
ម្ចាស់ផ្ទះ ឈ្មោះ ទិត្យ ញីវ ភេទ​ ប្រុស អាយុ ៨៥​ ឆ្នាំ នៅភូមិធម្មត្តា ឃុំរនាម​ ស្រុកទ្រាំង​ ខេត្តតាកែវ​ (មានជីវភាពក្រីក្រ)​ ។ តាមការអោយដឹងពីសាក្សីថាមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលម្ចាស់ផ្ទះមិននៅ​ (ចេញទៅសុំទាននៅផ្សា)​ ។​ ក្នុងពេលកំពុងឆេះនោះកម្លាំងបានទៅជួយពន្លត់ដែរ​តែដោយទំហំផ្ទះតូចទើបការជួយអន្តរាគមន៍ពន្លត់ពុំបានទាន់ពេលវេលាបណ្ដាលអោយឆេះអស់ទាំងស្រុង។