តាមពិតទៅមានកត្តាជាច្រើនបានបញ្ជាក់ថា មេជីវិតញី និង មេជីវិតឈ្មោលផ្ដល់សញ្ញាទាក់ទងគ្នា​មុនបង្កកំណើត

សុខភាពផ្លូវភេទ ៖ ស៊ុត​របស់​មេជីវិត​ញី​ត្រូវ​អ្នក​សិក្សា​រក​ឃើញ​ថា​ទំនងជា​ធ្វើ​ការ​ជ្រើសរើស​មេជីវិត​ឈ្មោល​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត មិន​មែន​គ្រប់​មេ​ជិវិត​ឈ្មោល​ដែល​បាន​ទៅ​ដល់ និង​ជួប​​ស៊ុត​ញី​អាច​ជ្រៀត​ចូល​ក្នុង​ស៊ុត​​បាន​នោះ​ទេ​។

ការ​សិក្សា​តូច​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​វិបសាយ​​Webmdកាល​ពីខែ​កក្កដា ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​មេ​ជីវិត​ញី​ក៏​មិន​ខុសពី​មនុស្ស​យើង​ដែរ គឺ​ត្រូវ​ការ​ជ្រើស​រើស​ដៃ​គូ​ដែល​ខ្លួន​ពេញ​ចិត្ត​ដូច​គ្នា។ តាម​ការ​សិក្សា​ថ្មី​រក​ឃើញ​ថា​មេជីវិត​ញី​​មិនមែន​ចេះតែ​ទទួល​មេ​ជីវិត​ឈ្មោល​ដោយ​មិន​រើស​មុខ​នោះ​ទេ ដោយ​ថា​​​មេជីវិត​ញីនឹង​ផ្ដល់​ព័ត៌មាន​ទៅ​មេជីវិត​ឈ្មោល​តាម​រក​រលក​សញ្ញា​គីមី​មួយ​ប្រភេទ​ ដែល​អ្ន​កស្រាវ​ជ្រាវ​បាន​ហៅ​ការណ៍​នេះ​ថាជា​ «ការសន្ទនា»

មេជីវិតឈ្មោល

​​មុ​ន​ពេល​បង្ក​កំណើត អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​មាន​សញ្ញាគីមី​មួយ​បង្កើត​ជា​ទំនាក់ទំនង​​​រវាង​ស៊ុត​មេជីវិត​ញី និង​មេជីវិត​ឈ្មោល។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​សាស្រ្តាចារ្យ​John Fitzpatrick នៃ​សាកល​វិទ្យាល័យ Stockholm ប្រទេស​​ស៊ុយ​អែត។

សាស្រ្តាចារ្យ​រូប​នេះ​​ពន្យល់​ទៀត​ថា​ស៊ុត​មេជីវិតញី​បញ្ចេញ​សញ្ញាគីមី​មួយ​ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោល​ដូរ​របៀប​ហែល​របស់​ខ្លួន ដោយ​ឲ្យ​មេជីវិត​ឈ្មោលហែល​ត្រង់ និង​ឆ្ពោះ​ទៅ​កាន់​ស៊ុត​តែ​ម្ដង នៅ​ពេល​ដែល​មេជីវិត​ឈ្មោល​បាន​ទទួល​សញ្ញាគីមី​ពី​ស៊ុត។ និយាយ​មួយ​បែប​ទៀតថា មេជីវិត​ញី ហាក់​ដូច​ជា​ផ្ដល់​សញ្ញា​ណែ​នាំ​​ដល់​មេជីវិត​ឈ្មោល​អ៊ីចឹង​ដែរ ដើម្បី​រត់​បាន​ទៅ​ដល់​មេជីវិត​ញី និង​អាច​បង្ក​កំណើត​បាន​។

តាម​រយៈ​ការសិក្សា​ថ្មី​នេះ មេជីវិត​ញី​ប្រើ​សញ្ញា​ទាំង​នោះ​ដោយ​ចំពោះ ដើម្បី​ជ្រើស​រើស​ និង​ទាក់​ទាញ​បាន​មេ​ជីវិត​ឈ្មោល​ជាក់​លាក់​មួយ​សម្រាប់​ការ​បង្ក​កំណើត​​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

From: https://hellokrupet.com

By: Bonny