តើអាចនឹងស៊ីពេលយូរប៉ុណ្ណាទៅទើបដឹងមានផ្ទៃពោះក្រោយពីរួមភេទរួច?

ចែករំលែកសុខភាពផ្លូវភេទ ៖ ការមានផ្ទៃពោះប្រហែលហាក់បីដូចជារឿងមួយអស្ចារ្យណាស់។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺថា តើវាអាចនឹងចំណាយពេលយូរប៉ុណ្ណាទោទើបអាចនឹងមានផ្ទៃពោះបានក្រោយពីរួមភេទរួច។ ចម្លើយយ៉ាងខ្លីនោះគឺថា មេជីវិតញី និងឈ្មោលអាចនឹងជួបគ្នាក្នុងរយៈពេលប៉ុន្មាននាទីទៅ ១២ម៉ោងក្រោយពីបាញ់ទឹកកាមចូលក្នុងទ្វារមាសស្រ្តីរួច។ ប៉ុន្តែវិធីទីពីដើម្បីដឹងដែរនោះគឺការធ្វើតេស្តទឹកនោមរកមើលការមានផ្ទៃពោះតែម្តង។

តើការបង្កកំណើតកើតឡើងនៅពេលណា?

ការបង្កកំណើត ឬការរលាយចូលគ្នានៃមេជីវិតញី និងឈ្មោលកើតឡើងនៅពេលមេជីវិតញីនិងឈ្មោលជួបគ្នាក្នុងបំពង់ដៃស្បូន។ ដើម្បីរឿងនេះកើតឡើង ស្រ្តីត្រូវតែស្ថិតក្នុងស្ថានភាពអាចមានការបង្កកំណើតបាន។ មានន័យថា នឹងកំពុងតែស្ថិតជិត ឬនៅក្បែរថ្ងៃជ្រុះអូវ៉ុល ឬការចេញរបត់មេជីវិតញីពីក្រពេញអូវ៉ែ។ មេជីវិតញីមួយអាចបង្កកំណើតបានតែនៅចន្លោះ ១២ ទៅ ២៤ម៉ោងប៉ុណ្ណោះក្រោយពីវាចេញរួច។ ក្រោយមក វានឹងចាប់ផ្តើមខូច បម្រែបម្រួលអ័រម៉ូន ហើយក៏មានជាការធ្លាក់ឈាមរដូវតែម្តងទៅ។ ខណៈពេលដែលឱកាសនៃការរងចាំមេជីវិតញីមានរយៈពេលខ្លីពេក តែគួរតែពិចារណាទៅលើចំនួនរបស់មេជីវិតឈ្មោលដែលធ្វើដំណើរទៅរកផង ដោយវាត្រូវបានគេប៉ាន់ស្មានឃើញថាមានរហូតដល់ ២៨០លានក្បាលឯណោះ។ ស្ថិតក្រោមស្ថានភាពអំណោយផលល្អ មេជីវិតឈ្មោលអាចរស់បានច្រើនថ្ងៃនៅពេលវាចូលទៅក្នុងផ្លូវប្រដាប់បន្តពូជរបស់ស្រ្តី។

រាល់ការរួមភេទដោយមិនបានការពារទាំងអស់ក្នុងរយៈពេលប្រហែល ៥ថ្ងៃនៃការជ្រុះអូវ៉ុលប្រហែលជាគ្រប់គ្រាន់សម្រាប់មេជីវិតឈ្មោលរងចាំការបង្កកំណើតបាន។ ម៉្យាងវិញទៀត អ្នកប្រហែលជាអាចមានផ្ទៃពោះក្រោយពីរួមភេទមុនថ្ងៃជ្រុះអូវ៉ុលមួយសប្តាហ៍ដែរ។ ម៉្យាងវិញទៀត ការមានផ្ទៃពោះអាចកើតឡើងលឿនបំផុតក្រោយពីរួមភេទរួចផងដែរ។ អ្នកជំនាញនិយាយថា មេជីវិតឈ្មោលអាចធ្វើដំណើរទៅស្បូន និងបំពង់ដៃស្បូនដើម្បីជួបមេជីវិតឈ្មោលលឿនបំផុត ៣០នាទីក្រោយពីបាញ់ទឹកកាមរួច។

ពេលណាទើបអ្នកអាចធ្វើតេស្តទឹកនោមឃើញលទ្ធផលមានផ្ទៃពោះវិជ្ជមាន?

ការធ្វើតេស្តទឹកនោមដើម្បីរកមើលការមានផ្ទៃពោះ គឺគេប្រើឧបករណ៍តេស្តដើម្បីរកមើលវត្តមានអ័រម៉ូនមានផ្ទៃពោះ ឬហៅថា Human Chorionic Gonadotrophin (hCG) ក្នុងទឹកនោម។ អ័រម៉ូនមួយនេះនឹងត្រូវផលិតចេញក្រោយពីមេជីវិតញី និងឈ្មោលរលាយចូលគ្នាហើយកាច់សម្បុកក្នុងស្បូន ប៉ុន្តែវានឹងរកឃើញក្រោយពីកាច់សម្បុករួច ៦ ទៅ ១៤ថ្ងៃក្រោយមេជីវិតទាំងពីររលាយចូលគ្នាហើយ។ លទ្ធផលដែលអាចយកជាការបានបំផុតនោះគឺចាប់ផ្តើមថ្ងៃដែលអ្នកបាត់រដូវតែម្តង។

តើមានអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះដែរទេ?

ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ ទាល់តែមានរឿងទាំងអស់នេះកើតឡើង៖

  • មេជីវិតញីត្រូវបានបញ្ចេញ និងជួបគ្នាក្នុងបំពង់ដៃស្បូន
  • មេជីវិតឈ្មោលត្រូវចេញរួចហើយរងចាំមុនពេល ក្នុងពេល ឬក្រោយជ្រុះអូវ៉ុលភ្លាមៗ
  • មេជីវិតញីនិងឈ្មោលត្រូវការជួបគ្នា ដើម្បីបង្កើតបានជាកូន

ដើម្បីឲ្យរឿងទាំងអស់កើតឡើងបាន អ្នកត្រូវតែយល់ដឹងកាន់តែច្បាស់អំពីវដ្តរដូវរបស់ខ្លួន និងរកមើលថា ពេលណាជាពេលវេលាអាចមានលទ្ធភាពមានកូនបំផុត។ អ្នកអាចរួមភេទមួយលានដងមែន តែបើសិនជាអ្នកមិនបានរួមភេទត្រូវពេលវេលាទេ អ្នកក៏នឹងមិនអាចមានផ្ទៃពោះបានដែរ។

ការរួមភេទមុនជ្រុះអូវ៉ុល ៥ថ្ងៃអាចនាំឲ្យមានផ្ទៃពោះបាន ប៉ុន្តែឱកាសខ្ពស់បំផុតគឺត្រូវរួមភេទនៅថ្ងៃមុនជ្រុះអូវ៉ូលភ្លាមៗ។ ស្រ្តីខ្លះមករដូវ២៨ថ្ងៃ ដូច្នេះថ្ងៃជ្រុះអូវ៉ុលរបស់ពួកគេគឺស្ថិតនៅជុំវិញថ្ងៃទី ១៤ក្រោយបាត់ការមករដូវចុងក្រោយ៕

From: https://www.health.com.kh

By: Reatrey