ទំនាស់ពាក្យសំដីគ្នា រឿងទិញគល់កញ្រ្ជាំងស្រូវតាមស្រែអោយទាសុី យកកាំបិតតាំងតោកាប់មកលើជនរងគ្រោះតែម្តង

នៅថ្ងៃ ពុធ ១២ កើត ខែ កក្តិក​ ឆ្នាំជូត ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ៧ និង ៣០ នាទី យប់ មានកើតករណីហិង្សាដោយចេតនា ដោយជនសង្ស័យបានយកកាំបិតតាំងតោ កាប់មកលើជនរងគ្រោះបណ្ដាលអោយរបួស ០៣ កន្លែង នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឌុល សាទ ក្នុងភូមិសាស្រ្ថភូមិជំពារ ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ហេតុការនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឌុល សាទ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុក រតនា ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ អូរធំ ឃុំ បន្ទាយនាង ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ មកស្នាក់នៅដេកឃ្វាលទានៅចំណុចពូនភ្នំក្នុងភូមិសាស្រ្ថ ភូមិជំពារ ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ។ មូលហេតុទំនាស់ពាក្យសំដីគ្នា រឿងទិញគល់កញ្រ្ជាំងស្រូវតាមស្រែអោយទាសុី។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកស្រុក ចំណែកជនសង្ស័យបានរត់គេចខ្លួន ។ ករណីនេះ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី បានចុះកសាងសំណុំរឿងតាមនីតីវិធី ដើម្បីចាត់ការបន្តតាមច្បាប់៕