បណ្តុំរូបភាព! មួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គមឃើញមានមតិរិះគន់តារាពីររូបគឺ​លោកជី ដេវីត និង កញ្ញាទេព បូព្រឹក

មួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គម Facebook គេឃើញមានមតិរិះគន់ និងសារជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋទូទៅដែលមិនពេញចិត្តនឹងតារាពីររូបគឺ​ លោកជី ដេវីត (G_Devid)និង កញ្ញាទេព បូព្រឹក (Tep_Boprek) ដែលទាក់ទងនឹងការធ្វេីរឿងអោយប៉ះពាល់វប្បធម៍ អរិយធម៌ ភាពថ្លៃថ្នូររបស់ដូនតាខ្មែរ និងជះឥទ្ធិពលមិនល្អយ៉ាងខ្លាំងដល់សង្គមជាពិសេស ដល់ក្មេងៗៗ ។

ពួកគាត់បានបង្ហោះសារច្បាស់នៅលើបណ្ដាញសង្គម Facebook និងប្រកាសធ្វេីពហិការមិនប្រេីប្រាស់រាល់ផលិតផលទាំងឡាយណាដែលផ្សព្វផ្សាយដោយតារាទាំងពីរូប គឺលោក G_Devid និងកញ្ញា Tep_Boprek នេះទេ។ ប្រជាពលរដ្ឋ និងអ្នកមិនពេញចិត្តទង្វើអសីលធម៌របស់តារាទាំងពីររូបនេះ បានបញ្ជាក់ទៅកាន់ក្រុមហ៊ុនដោយប្រើសារធ្ងន់ៗថា: “បើផ្សព្វផ្សាយផលិតផលគួរតែជ្រើសតារាណាដែលមានភាពថ្លៃថ្នូរ និងភាពជាគម្រូក្នុងសង្គម មិនមែនជ្រើសរើសតារាបំពុលសង្គមមកធ្វើ Sponsor អញ្ចឹងទេ។”

ប្រភព & រូបភាព÷ អ្នកប្រើបណ្ដាញសង្គម fb