«គាត់ត្រូវមានមានផ្លូវចេញចូលទៅដល់ព្រលាន ផ្លូវអាចកាត់តាមក្បាលថ្នល់ តាមផ្លូវលេខ៦០ ទៅព្រលានយន្តហោះថ្មី ហើយមានផ្លូវមួយខ្សែទៀត គឺគាត់តភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី៣ ទី៤» ឯកឧត្តមបានបន្ត។

លើសពីនេះ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ក៏បានឱ្យយោបល់ទៅក្រុមការងារដែលសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី ៤ ថា ព្រលានយន្តហោះគឺចាំបាច់ណាស់ត្រូវតភ្ជាប់ទៅខ្សែក្រវ៉ាតក្រុងហ្នឹង ដូច្នេះ នៅពេលក្រសួងសាធារណការសិក្សា គឺសិក្សាឱ្យមានការតភ្ជាប់ទៅព្រលានយន្តហោះផង។

គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។

ប្រភព