អស់បារម្មណ៍​រឿងអង្គែ និង​សរសៃសក់ ជាមួយវិធីសាស្ត្រ ៣ យ៉ាងតាមវិធីបែប​ធម្មជាតិងាយៗ

ការថែរក្សាសុខភាពសក់ ជាចំណុចសំខាន់មួយដែលស្ត្រីគ្រប់រូបមិនដែលមើលរំលង ប្រៀបបានដូចទៅនឹងការថែរក្សាផ្ទៃមុខ និង​រាង​រ៉ូវ​ផងដែរ ដូច្នេះ​ហើយ​ទើប​សុភាពនារីគ្រប់រូបតែងតែ​ស្វែងរកវិធីសាស្ត្រ ក្នុងការថែរក្សាសរសៃសក់ និងស្បែកក្បាល​ឲ្យមាន​សុខភាព​ល្អ ដើម្បីជួយបង្កើន​សម្រស់​​មួយកម្រិតទៀត។
សូមចែករំលែកពីវិធីសាស្ត្រក្នុងការបំបាត់​បញ្ហាអង្គែ​នៅលើ​ស្បែកក្បាល និងបញ្ហា​សរសៃសក់ ដែលមានដូចខាងក្រោម៖
១. វិធីជួយឲ្យសក់ឆាប់ដុះលូតវែង
អ្នកគ្រាន់តែយកប្រេងអូលីវ ២ស្លាបព្រា លាយជាមួយ និងស៊ុតមាន់១គ្រាប់ លាយបញ្ជូលគ្នាឲ្យសព្វ បន្ទាប់មក យកមក​លាប​នៅ​លើ​ស្បែកក្បាល ដោយរក្សាទុករយៈពេល ១ម៉ោង ចាំលាងទឹកចេញ។ វិធីនេះជួយឲ្យសក់អ្នកឆាប់វែង និងមើលទៅសក់​អ្នក​រលោង​ស្អាត​តាមបែប​ធម្មជាតិ តែត្រូវ​ឧស្សាហ៍​ធ្វើវាឲ្យបាន​ញឹកញាប់ផង​ទើបឆាប់បានផល។២. វិធីកម្ចាត់អង្គែនៅលើស្បែកក្បាល
អ្នកអាចសាកល្បងវិធីងាយបំផុត ជាមួយនឹងទឹកក្រូចឆ្មារ។ ទឹកក្រូចឆ្មារដែលទើបច្របាច់ចេញពីផ្លែថ្មីៗមានប្រសិទ្ធភាពណាស់​ក្នុង​ការ​កម្ចាត់​អង្គែ។ យកទឹកក្រូចឆ្មារមកចាក់លើស្បែកក្បាល ហើយប្រើម្រាមដៃម៉ាស្សាលើស្បែក្បាលតិចៗ រក្សាទុករយៈពេល ១៥​នាទី សឹម​លាង​សម្អាត​ចេញ​ជាការស្រេច។៣. វិធីធ្វើឲ្យសក់ទន់រលោង
អ្នកអាចកាត់ប្រទាលកន្ទុយក្រពើជាពីរចំណែក ហើយកោសយកជែលស្រស់ ដែលខាប់អន្ធិលៗរបស់វា។ យកជែល មកលាយ​ជាមួយ​ទឹកបន្តិច ហើយយកទៅលាបនៅលើសរសៃសក់ រក្សាទុក ៣០នាទី បន្ទាប់មកលាងជម្រះដោយ​ប្រើសាប៊ូកក់សក់។
វិធី​សាស្ត្រ​ទាំងនេះ អ្នកគួរធ្វើវាក្នុងមួយសប្តាហ៍ ២ ទៅ ៣ដង ដើម្បីឲ្យកាន់តែឆាប់ទទួលបានផលលឿន៕
From: https://www.poraman.com
By: Reatrey