គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែទុរេនដែលអ្នកប្រហែលជាមិនធ្លាប់ដឹង!

ចែករំលែកចំណេះដឹងផ្នែកសុខភាព៖ ទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ (សម្រាប់អ្នកចេះញ៉ាំ) ទើបមនុស្សដែលមានជីវភាពសមរម្យមិនងាយរំលងផ្លែឈើមួយនេះ ពេលដល់រដូវកាលរបស់វាម្ដងៗ។ ធ្លាប់តែចូលចិត្តញ៉ាំទុរេនតើលោកអ្នកមានដឹងទេថា វាមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះចំពោះសុខភាព?

អត្ថប្រយោជន៍របស់ទុរេនចំពោះសុខភាព ៖
១. បង្កើនភាពស៊ាំក្នុងរាងកាយផ្លែទុរេនសម្បូរទៅដោយពួកវីតាមីន C ដែលជួយពង្រឹង ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទប់ទល់នឹងជម្ងឺទូទៅ ដូចជា ផ្ដាសាយ និងការឆ្លងមេរោគវីរុសផ្សេងៗទៀត។
២. ព្យាបាលជម្ងឺស្លេកស្លាំងទុរេនមានផ្ទុកពពួកអាស៊ីតហ្វូលិក (Folic acid) ក្នុងបរិមាណដ៏ច្រើន និងជាតិដែកតិចតួចផងដែរ ដែលសារធាតុទាំងពីរនេះចូលរួមយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយបំបាត់ភាពស្លេកស្លាំង។
៣. ជំនួយសុខភាពឆ្អឹងក្នុងសាច់ទុរេន មានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន និងជាតិកាល់ស្យូមខ្លះៗផងដែរ។ ប៉ូតាស្យូមមាននាទីធានាបរិមាណកាល់ស្យូមក្នុងឆ្អឹង និងបន្ថយការបញ្ចេញកាល់ស្យូមតាមរយៈតម្រងនោម។ បរិមាណកាល់ស្យូមគ្រប់គ្រាន់នឹងធ្វើអោយឆ្អឹងរឹងមាំ ការពារឆ្អឹងស្ពោត និងជម្ងឺឆ្អឹងដទៃៗទៀតផងដែរ។
៤. ជួយអោយគេងលក់ស្រួល និងមានអារម្មណ៍ល្អដោយសារទុរេនមានផ្ទុកជាតិអាស៊ីតអាមីនេមួយប្រភេទ ឈ្មោះ ទ្រីបតូហ្វាន (Tryptophan) ដែលជាសារធាតុធ្វើអោយយើងគេងលក់ ទើបអ្នកញ៉ាំទុរេនហើយ អាចលង់នឹងដំណេកបានយ៉ាងងាយ។ មួយវិញទៀត ទ្រីបតូហ្វាននេះ ក៏ចូលរួមក្នុងការផលិតពពួកសេរ៉ូតូនីន និងមេឡាតូនីនដែលជួយធ្វើអោយអារម្មណ៍របស់យើងប្រសើរឡើងដែរ។
៥. រក្សាតុល្យភាពនៃសម្ពាធឈាមជាតិប៉ូតាស្យូមដ៏ច្រើន មាននាទីពីរយ៉ាងសំខាន់ដល់ការគ្រប់គ្រងសម្ពាធឈាម ៖
ទីមួយ ៖ វាភ្ញោចសាច់ដុំបេះដូងអោយកន្ត្រាក់យ៉ាងទៀងទាត់ ដែលនាំអោយចង្វាក់បេះដូងមានភាពប្រក្រតី
ទីពីរ ៖ វាគ្រប់គ្រងបរិមាណសូដ្យូមក្នុងឈាមអោយនៅស្ថេរ ហើយស្របពេលដែលទុរេនមានផ្ទុកជាតិសូដ្យូមតិចផងនោះ អ្នកលើសឈាមក៏អាចទទួលទានទុរេនយ៉ាងមានសុវត្ថិភាព។
៦. ប្រឆាំងនឹងជម្ងឺមហារីក
ទុរេនសម្បូរដោយពួកអង់ទីអុកស៊ីដង់ ក្រោមទម្រង់ជាវីតាមីន B Complexe, C និង E។ ពួកអង់ទីអុកស៊ីដង់ទាំងនោះ នឹងទៅបង្អាក់សកម្មភាពពួករ៉ាឌីកាល់សេរីដែលតែងតែបំផ្លាញ DNA និងតួនាទីរបស់កោសិកាល្អៗ ជាហេតុឈានទៅរកការកើតជម្ងឺមហារីក។ ដូច្នេះទុរេនអាចការពាររាងកាយពីជម្ងឺមហារីកដោយសារមានពួកអង់ទីអុកស៊ីដង់ទាំងអស់នោះ។
៧. សម្រួលដល់ការរំលាយអាហារទុរេនក៏មិនខុសពីផ្លែឈើមួយចំនួនទៀតដែរ គឺវាមានផ្ទុកជាតិសរសៃ (Fiber) ដែលជួយអោយប្រព័ន្ធរំលាយអាហារដើរបានស្រួល ការពារការទល់លាមក។ មិនតែប៉ុននោះ វីតាមីន B1 និង B3 ដែលមានក្នុងទុរេនអាចជួយរក្សាតុល្យភាពនៃរបបអាហារផងដែរ។
៨. មិនធ្វើអោយឡើងទម្ងន់

ទុរេនជាផ្លែឈើផ្ដល់ថាមពល តែគ្មានជាតិកូឡេស្ដេរ៉ុលនោះទេ។ ផ្ទុយទៅវិញ ជាតិសរសៃ និងសារធាតុរ៉ែ រឹតតែធ្វើអោយអ្នកស្រកទម្ងន់ទៀតផង។
៩. ជំនួយដល់ស្បែក

អង់ទីអុកស៊ីដង់ និងជាតិទឹកក្នុងទុរេន ជួយចិញ្ចឹមស្បែកធ្វើអោយបាត់ភាពជ្រីវជ្រួញ និងស្បែកទន់រលោង។
១០. ជាជំនួយដល់ស្ត្រីអោយមានកូន

ការសិក្សាបានបង្ហាញថា នៅក្នុងទុរេន មានផ្ទុកអរម៉ូន Estrogen ដែលជាអរម៉ូនភេទសម្រាប់ស្រ្តីមាននាទីជួយអោយមានការបង្កកំណើត។

ទោះបីជាទុរេនមានប្រយោជន៍ច្រើនយ៉ាងនេះក្ដី វានៅមានផលប៉ះពាល់មួយចំនួនចំពោះសុខភាពផងដែរ។ ខាងក្រោមនេះគឺជាគុណវិបត្តិរបស់ទុរេន ៖
១. សម្បួរជាតិស្ករច្រើន

ទុរេនមានផ្ទុកជាតិស្ករច្រើនណាស់ ដូចនេះ អ្នកមានជម្ងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះមិនគួរទទួលទាននោះទេ ឬអាចញ៉ាំបានក្នុងបរិមាណតិចតួចបំផុត។២. ផ្ទុកជាតិខ្លាញ់
ថ្វីបើទុរេនគ្មានជាតិកូឡេស្តេរ៉ុលមែន តែវាមានផ្ទុកជាតិខ្លាញ់ផ្សេងទៀត ៥ក្រាមក្នុង ១០០ក្រាមនៃសាច់ទុរេន។ ខ្លាញ់នៅក្នុងទុរេនមិនប៉ះពាល់ដល់សុខភាពដូចខ្លាញ់សត្វទេ ប៉ុន្តែករណីអ្នកញ៉ាំទុរេនច្រើនពេក វានឹងបង្កើនកម្រិតកូឡេស្តេរ៉ុលដោយមិនផ្ទាល់ក្នុងរាងកាយ។
៣. បង្កើតកម្ដៅរាងកាយ

ទុរេនជាប្រភេទផ្លែឈើដែលបង្កើនកម្ដៅអោយរាងកាយ ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើន។ ដូច្នេះបើអ្នកពិសាទុរេនច្រើនពេកនោះ រាងកាយរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចធ្វើអោយមានការឈឺពោះ ចង្អោរ និងទល់ខ្យល់ផងដែរ។
From : http://wiki-fitness.com/durian-fruit-health-benefits
By: Reatrey