កម្លាំងនគរបាលក្រុងសំរោងចុះបង្ក្រាបទីតាំងកត់ឆ្នោតយួនមួយកន្លែង និងឃាត់ជនសង្ស័យម្នាក់

ខេត្តឧត្តរមានជ័យ÷ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៤០នាទី លោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងកងអន្តរាគមន៍ ចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) បានចំនួន ១ទីតាំង នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនម្ចាស់ទីតាំងបាន ១នាក់ ឈ្មោះ ព្រំ លាង ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។

ដកហូតបានសម្ភារៈវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ០២ គ្រឿង, សៀវភៅបញ្ជីលុយ ចំនួន ០២ ក្បាល, សៀវភៅកត់លេខឆ្នោត ចំនួន ០២ក្បាល, ក្រដាសកត់ឆ្នោត ០១ចំនួន, ប៊ិច ០៥ដើម, ម៉ាស៊ីនគិតលេខ ០៤គ្រឿង, ធុងជ័រដាក់លុយ ០១ និងប្រាក់រៀលចំនួន ៣០ម៉ឺនរៀល ។

ករណីនេះ កម្លាំងយើងបាននាំខ្លួនម្ចាស់ទីតាំងខាងលើ រួមជាមួយសម្ភារៈវត្ថុតាង នាំយកមកកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីរួចរាល់ ៕