ករណីប្រជាពលរដ្ឋប្រទះឃើញ មនុស្សវិកលចរិកដេកស្លាប់

ស្រុកលើកដែក÷ ថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៤៥នាទី។ ចំណុចខាងកើតរបង សាលារៀនបឋមសិក្សាហ៊ុន សែន កំពង់ភ្នំ ស្ថិតក្នុងភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនរងគ្រោះ ជាមនុស្សវិកលចរិក អានាថា (មិនស្គាល់អត្តសញ្ញាណ ) រស់នៅមុខវត្ត​កំពង់ភ្នំក្នុងក្រោមដើមឈើ អស់រយះពេល៣ ឆ្នាំហើយ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងពេលវេលាម៉ោងដឹងហេតុខាងលើ ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបាន ទទួលពត៌មាន ពីប្រជាពលរដ្ឋថាមានមនុស្សដេកស្លាប់ចំណុចកើតហេតុខាងលើពេលទទួលបានពត៌មានភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋកំពង់ភ្នំ និងអាជ្ញាធរមានគ្រូពេទ្យ ឃុំ និងកម្លាំងជំនាញកោសលវិច្ចយ័ស្រុកបានចុះ ពិនិត្យសាកសព៖

-សាកសពមានកំពស់១.៦០ម

-សកវែងរួញក្រដាក់

-ស្លៀកខោខ្លីលើជង្គង់ពណ៌ខ្មៅ

-ពាក់អាវ២ជាន់អាវក្នុងពណ៌សរដៃខ្លី(មិនដែលគក់ឡើងពណ៌ឈាមជ្រូក)

-អាវខាងក្រៅពណ៌ខ្មៅដៃវែង

-មានដុះពុកចង្កាវែង

-គ្មានពាក់ស្បែកជើង

-នៅក្បែសាកសពមានទឹកសុទ្ធ១យួរនិងគោជល់១កំប៉ុង។

សន្និដ្ឋាន÷ យោងតាមការពិនិត្យរបស់គ្រូពេទ្យ សមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិ.ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ។ ករណីខាងលើនេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងរឿងព្រហ្មទណ្ឌឡើយ ។

តាមសំណូមពររបស់គណះកម្មការអាចារ្យវត្ត សុំបូជា នៅវត្តកំពង់ក្នុង ពេលនោះ លោកអធិការរងទទូលការងារយុត្តិធម៌ បានតេតាមទូរស័ព្ទ តាមប្រពន្ធ័ WhatsApp សុំការអនុញ្ញាតពីព្រះរាជអាជ្ញារង ទទួលទិសប្រចាំស្រុកលើកដែក សុំការអនុញ្ញាតបូជាសពហើយលោកព្រះរាជអាជ្ញារងទទួលទិសក៏បានអនុញ្ញាតតាមការស្នើសុំ ។ សពត្រូវបានតាអាចារ្យ និងគណះកម្មការវត្តបូជានៅទីបច្ឆាវត្តកំពង់ភ្នំក្នុង៕