ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ

កណ្តាល៖ នៅចំណុចមណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០២១ មានករណីរំលោភសេពសន្ថវ: ដោយមានស្ថានទម្ងន់ទោស ។ ជនរងគ្រោះឈ្មោះ ប. ព . ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន) ។

ករណីនេះកើតឡើង ប្រហែលជាកន្លះខែមុន ។ ជនរងគ្រោះ បានឆាតទាក់ទងគ្នា (តាមហ្វេសប៊ុក) ជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ១៨និង០០នាទី ជនសង្ស័យបានឆាតមកជនរងគ្រោះដោយបបួលថា ទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល ១៨ និង៣០នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់មណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះចូលទៅក្នុងមណ្ឌលវិបស្សនាធុរ: ទួលសាលាវគ្គ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី ០២ខែមករា ឆ្នាំ២០២១វេលាម៉ោងប្រហែល១៧ និង៣០នាទី ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោលជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះ ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំលោភ ទៅលើខ្លួនប្រាប់ទៅម្ដាយ ។ ក្រោយពីទទួលបាននូវរឿងរ៉ាវ ដែលកូនបានប្រាប់ខាងលើ ម្ដាយបាននាំជនរងគ្រោះមកកាន់ប៉ុស្តិ៍រដ្ឋបាលក្អមសំណ ដើម្បីធ្វើការសាកសួរ ។ លុះព្រឹកឡើងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលក្អសំណតែម្ដង ។

ក្រោយពីទទួលបានពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ជូនផ្នែកជំនាញ ហើយផ្នែកជំនាញក៏បានចុះមកធ្វើការសាកសួរ និងបន្តការស្រាវជ្រាវ ។ លុះមកដល់ថ្ងៃទី០៦ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងបានប្រទះឃើញជនសង្ស័យ ជិះម៉ូតូនៅឃុំខ្ពបអាទាវភ្លាមនោះ កម្លាំងបានឃាត់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី ៕