ពិតជាខុសគ្នាច្រើនរវាងមនុស្សប្រុស និងមនុស្សស្រី ពេលបានឃើញហើយ ធានាថាអ្នកនឹងហួសចិត្តព្រោះវាត្រូវនឹងការពិតខ្លាំងពេក

ដូចដែលបានដឹង និងឃើញហើយថា រវាងមនុស្សប្រុស និងមនុស្សស្រី មានរឿងជាច្រើនដែលខុសប្លែកគ្នា មិនថាការស្លៀកពាក់ តុបតែងខ្លួន ឬសូម្បីតែរបៀប និងស្ថានភាពរស់នៅក៏ខុសប្លែកពីគ្នាឆ្ងាយដែរ និយាយរួមទៅ ផ្ទុយស្រឡះពីគ្នាតែម្ដង។ យ៉ាងណាមិញ ថ្ងៃនេះ យើងលើកយកនូវចំណុចខុសប្លែកគ្នារវាងមនុស្សប្រុស និងមនុស្សស្រីចំនួន១៤ចំនុច ដែលឃើញហើយអ្នកនឹងហួសចិត្ត សើចបិទមាត់មិនជិតទេ ព្រោះវាជាការពិតដែលយើងមិនអាចប្រកែកបានឡើយ។
១. ពេលទៅកាត់សក់
មនុស្សប្រុសងាយៗ កាត់សក់ម្ដងអស់យ៉ាងច្រើន ៥០ដុល្លា ដែលខុសពីមនុស្សស្រីគុណនឹង១០ មនុស្សសស្រីឱ្យតែចូលហាងកាត់សក់ម្ដងៗ ចូលសាឡន អ្នកខ្លះចាយអស់ដល់ទៅ៥០០ដុល្លា ប៉ុន្តែរួចរាល់ ដូចនៅតែដដែល មិនមានអ្វីខុសប្លែកសោះឡើយ។1
២. ពេលបែកបាក់ស្នេហា
ពេលបែកដំបូងៗ មនុស្សប្រុសសប្បាយចិត្តណាស់ ព្រោះគិតថាមានសេរីភាព បានដើរហើរ ធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត ប៉ុន្តែបាន១អាទិត្យក្រោយមក ចាប់ផ្ដើមកើតទុក្ខ មិនស្រណុកក្នុងខ្លួន នឹកសង្សារចាស់ ឈានដល់១ខែចាប់ផ្ដើមស្ដាយ ចង់វិលត្រឡប់រកសង្សារចាស់វិញ គ្មានអ្នកណាល្អជាងអូន ដែលខុសពីមនុស្សស្រី បែកគ្នាថ្មីៗ ទួញសោកបោកខ្លួន បាយមិននឹក ទឹកមិនស្រេក នឹកគេចង់ដាច់ខ្យល់ ដល់បាន ១អាទិត្យក្រោយមក ចាប់ផ្ដើមអាចគ្រប់គ្រងខ្លួនឯងបានខ្លះ​ ចេះញ៉ាំបាយ ញ៉ាំទឹកវិញ ដល់បាន១ខែ សប្បាយចិត្តដូចបានរួចចេញពីទ្រុង ដើរលេង ស៊ីផឹកជួបជុំមិត្តភក្តិ។ អ៊ីចឹងបានថា មនុស្សស្រីខូចចិត្តតែដំបូងៗទេ ចំណែកមនុស្សប្រុស ដល់ចុងក្រោយបានខូចចិត្ត។2
៣. ពេលឈឺបទជើង
មនុស្សស្រីត្រូវរង់ចាំចូលបន្ទប់ទឹក រកកន្លែងសុវត្ថិភាព និងត្រឹមត្រូវ មិនដូចមនុស្សប្រុសទេ ទីណាក៏បាន កន្លែងណាក៏អាចទៅរួចដែរ គិតទៅជីវិតគេជាមនុស្សប្រុសស្រួលដល់កហើយ។
3
៤. រៀបចំខ្លួនទៅធ្វើការ
មនុស្សប្រុសក្រោកម៉ោង៧ រៀបចំខ្លួនរួចរាល់នៅម៉ោង ៧:១០នាទី ចំណែកមនុស្សស្រីវិញ ទម្រាំធ្វើខ្លួនរួច ម៉ោង១០អីហ៎ បានអាចទៅដល់កន្លែងធ្វើការ។4
៥. រៀបចំករធ្វើដំណើរ
មនុស្សស្រីរៀបចំសព្វគ្រប់ តាំងពីបញ្ជីសម្រាប់ចាយវាយ ពេលខ្លះ ចូលគេងហើយ នាងនៅមិនទាន់រៀបចំចប់អស់ផង ដែលខុសពីមនុស្សប្រុស បាញាត់ៗក្នុងវ៉ាលី ស្អែកព្រឹកចេញដំណើរ អត់ខ្វល់ បានដេកលក់ស្រួលទៀត។5
៦. រូបថតនៅលើបណ្ដាញសង្គម
មនុស្សប្រុស រូបអាក្រក់ម៉េចក៏អាចបង្ហោះ អាចដាក់លើប្រូហ្វាលបានដែរ ខុសពីមនុស្សស្រី Editរូបចង់២០ដងហើយ នៅមិនត្រូវចិត្តទៀត រូបមិនស្អាត មិនខ្ចីផុស មិនបាន. Edit មិនខ្ចីបង្ហោះ ឬដាក់លើ  ប្រូហ្វាល។6
៧. គ្រែគេង
សម្រាប់មនុស្សស្រីកន្លែងគេងត្រូវតែស្អាត ត្រូវតែមានរបៀប និងធំទូលាយ ខុសពីមនុស្សប្រុស នៅគន្លៀតណាក៏អាចលូនទៅគេងបានដែរ អត់ខ្វល់ច្រើនទេ ហើយក៏មិនរវល់រៀបចំអីច្រើននោះដែរ។7
៨. លើតុធ្វើការ/កុំព្យូទ័រ
លើតុធ្វើការរបស់មនុស្សប្រុស មិនមានសណ្ដាប់ធ្នាប់ទេ ហើយក៏មិនរៀបចំឱ្យត្រូវកន្លែងដែរ ឯកសារពេលដែលត្រូវការតាមរកឡើងវិល មិនដូចតុធ្វើការរបស់មនុស្សស្រី រៀបរយល្អ មានសណ្ដាប់ធ្នាប់ ស្អាត គួរឱ្យទាក់ទាញ។ ប៉ុន្តែចំណែកឯកុំព្យូទ័រវិញ កុំព្យូទ័ររបស់មនុស្សប្រុស មិនមានអ្វីច្រើននៅលើផ្ទះអេក្រង់ទេ ដែលខុសពីមនុស្សស្រី Folder ស្កេកស្កះ មិនដឹងជាអ្វីខ្លះទេ ឃើញហើយវិលមុខ។8
៩. ការជ្រើសរើសសាប៊ូ
មនុស្សស្រីគិតគ្រប់សព្វបែបយ៉ាង ខុសពីមនុស្សប្រុស ធ្លាប់ប្រើមួយណា នឹងទិញមួយហ្នឹង មិនគិតវែកញែក ឬវិភាគនាំក្រញ៉ាញ់ខួរ។9
១០. ការគិត ពេលឃើញមនុស្សស្រីដើរកាត់
ពេលឃើញមនុស្សស្រីណាដើរកាត់ មនុស្សស្រីតែងសម្លឹងមើលមនុស្សស្រីដូចគ្នាលើសម្លៀកបំពាក់ ខុសពីមនុស្សប្រុស មើលធ្លុះគេដល់ខាងក្នុង(ប្រុសៗខូចតែចឹង)។
10
១១. ពណ៌ដែលមនុស្សស្រី និងមនុស្សប្រុសមើលឃើញ
មនុស្សប្រុសឃើញតែប៉ុន្មានពណ៌ទេ ឆិនឆៃ ខុសពីមនុស្សស្រី ចង់១០០ពណ៌ហើយ បែងចែកតាមនាងក៏វង្វេងដែរ។11
១២. ពេលឆ្លុះកញ្ចក់
មនុស្សស្រីស្គមៗ ឆ្លុះកញ្ចក់ម្ដងៗ ក៏គិតថាខ្លួនឯងធាត់ ត្រកៀកធំ ចំណែកមនុស្សប្រុសស្គមៗ ឆ្លុះកញ្ចក់ម្ដងៗឃើញខ្លួនឯងមានសាច់ដុំ គិតថាខ្លួនសង្ហាអស់ទាស់ហើយ។
12
១៣. ទូដាក់ខោអាវ
ក្នុងទូខោអាវ ទូរបស់មនុស្សប្រុសមានតែប៉ុន្មានសម្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដែលខុសពីទូខោអាវមនុស្សស្រី បើកមកគ្មានកន្លែងទំនេរទេ តែនាងតែងនិយាយថា អត់មានខោអាវពាក់ទេ អស់ខោអាវពាក់ហើយ …. ។13
១៤. ពេលចេញក្រៅ
មនុស្សស្រីតុបតែងខ្លួនតាំងពីម៉ោង៦ ម៉ោង៧បានរួចរាល់ មនុស្សប្រុសទាញតែខោស៊កខ្វាច់ ពាក់អាវរួច មិនបាច់ធ្វើអ្វីច្រើនទេ។14
From: https://thnou.knongsrok.com/
By: Reatrey