Manchester City បានទម្លាក់ Manchester United ឡើងទៅ​ជួប Spurs វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup

កីឡា ៖ Manchester City បាន​យកឈ្នះ Manchester United ក្នុង​លទ្ធផល ២-០ ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ League Cup ដោយ​ត្រូវ​តទល់​ជាមួយ Tottenham Hotspur​។​
គ្រាប់​បាល់​ពីរ​គ្រាប់​ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែការពារ John Stones នៅ​នាទី​៥០ និង Fernandinho នៅ​នាទី​៨៣ ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃទី​៦ ខែមករា គ្រប់គ្រាន់​ក្នុង​ការជួយ​ក្រុម​លោក Pep Guardiola ឡើងទៅ​រក្សា​តំណែង​ជើង​របស់ខ្លួន​នៅ​រដូវ​កាល​នេះ​។​
Man City ដែលជា​ម្ចាស់​ការពារ​ជើងឯក EFL Cup រដូវ​កាល​មុន និង​ជា​ក្រុម​ដែល​ឈ្នះ​ពាន​នេះ​៣​ឆ្នាំ​ចុងក្រោយ​ជាប់​គ្នា​នឹងត្រូវ​ប៉ះ​ក្រុម​មាន់​ខ្នាយ​មាស​ដែលមាន​លោក​លោក Jose Mourinho ជា​អ្នកចាត់ការ​ទូទៅ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ Spurs ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​យកឈ្នះ Brentford នៅ​វគ្គ​១/២ ដោយ​លទ្ធផល ២-០​។​
​ក្រុម​រហ្សនាម​មេឃ​ខៀវ​ជា​ក្រុម​ឈ្នះ​ជើងឯក EFL Cup ច្រើនជាងគេ​លំដាប់​ទី​២ ចំនួន​៧​លើក បន្ទាប់ពី Liverpool ដែល​ច្រើនជាងគេ​ចំនួន​៨​ដង​។ Aston Villa, Man Utd និង Chelsea នៅ​លេខ​រៀង​បន្តបន្ទាប់​ដោយ​ឈ្នះ​៥​លើក​ដូចគ្នា​។ Spurs ឈ្នះ​៤​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​៕
By: Sovann