ក្រសួង​បរិស្ថាន​ដេញថ្លៃ​សំបុត្រ​ចូល​ទស្សនា​តាម​ រមណីយដ្ឋាន​ធម្មជាតិ​នានា

នៅព្រឹកថ្ងៃសុក្រ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃជាសាធារណ:ដឹកនាំដោយឯកឧត្តម ខូវ សូវៀត អនុប្រធានគណៈកម្មការដេញថ្លៃ និងដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តបាត់ដំបងចំនួន០២សំណើរគឺ៖

១.បើកសំណើរដេញថ្លៃជាសាធារណ:អោយក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិឹត កុសម:គីរីរម្យខេត្តកំពង់ស្ពឺ

២.បើកសំណើរដេញថ្លៃជាសាធារណ:អោយក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់ រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង

ដោយទទួលលទ្ធផលដូចខាងក្រោម៖

-ឧទ្យានជាតិព្រះសុរាម្រិឹត កុសម:គីរីរម្យខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន០៣ចូលរួមនិងដាក់តម្លៃដេញជាមូលដ្ឋានចាប់ពី ៣៥០.០០០.០០០ រៀលក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញថ្លៃខ្ពស់បំផុតគឺ៖

១.លោក ជុំ ដារា ៤២១.០០០.០០០រៀ

២.លោកប៉ោ សេង ៥០០.៥០០.០០០រៀល ៣.លោកលឹម សុងចេង៨២៦.០០០.០០០រៀល

ជាលទ្ធផលក្រុម ហ៊ុនលឹមសុខចេងទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិតកុសម:គីរីរម្យឆ្នាំ២០២១ក្នុតម្លៃ (៨២៦.០០០.០០០រៀល)

-តំបន់ រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបងមានក្រុមហ៊ុនចំនួន០២ចូលរួម និងដាក់តម្លៃេដញថ្លៃជាមូលដ្ឋានចាប់ពី ៦០.០០០.០០០រៀលក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញខ្ពស់បំផុតគឺ៖

១.កញ្ញា សៀងមុយ តំណាងអោយក្រុមហ៊ុន សុខ ហុង ៧៥.៨០០.០០០រៀល

២.លោក លឹម សុខចេង ៧៦.០៥៥.០០០រៀល

ជាលទ្ធផលក្រុមហ៊ុន លឹម សុងចេងទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបងក្នុងតម្លៃ ( ៧៦.០៥៥.០០០រៀល)។