ក្រុមហ៊ុន Facebook និង Twitter ផ្អាកគណនីលោកដូណាល់ ត្រាំ បន្ទាប់ពីមានអំពើហឹង្សានៅអគារកាប់ពីតូល សហរដ្ឋអាមេរិក

អន្តរជាតិ ៖ ក្រុមហ៊ុន Facebook និង Twitter បានផ្អាកគណនីរបស់ប្រធានាធិបតី លោកដូ ណាល់ត្រាំ ជាបណ្តោះអាសន្នដោយសារលោកប្រើប្រាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានធ្វើឱ្យច្របូកច្របល់ក្នុងការទប់ស្កាត់ការទាមទារដោយគ្មានមូលដ្ឋានរបស់លោកអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ចំពេលមានកុបកម្មនៅក្នុងរដ្ឋធានី។
តាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនថា លោកដូណាល់ ត្រាំបាននិយាយទៅកាន់បាតុករថា “ខ្ញុំស្រលាញ់អ្នក មុននឹងលោកជំរុញឱ្យក្រុមបាតុករទាំងនោះត្រឡប់ទៅផ្ទះវិញ ដែលជាការជំរុញឱ្យបាតុករកាន់មានភាពក្លាហានក្នុងការទាមទារអ្វី ដែលពួកគេចង់បាន”។
ដើម្បីទប់ស្កាត់នូវការផ្ញើសាររបស់លោកដូណាល់ ត្រាំ ទៅកាន់ក្រុមបាតុករ ដែលគាំទ្រលោកនោះ ក្រុមហ៊ុន Twitter បានបិទគណនីរបស់លោកត្រាំ ក្នុងរយៈពេល១២ម៉ោង ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Facebook និង YouTube ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alphabet’s Google ក៏បានដកវីដេអូមួយ ដែលលោក Trump បានបន្តចោទប្រកាន់ការបោះឆ្នោតប្រធានាធិបតីថា ជាការក្លែងបន្លំ ទោះបីជាលោកបានជំរុញឱ្យក្រុមបាតុករត្រឡប់ទៅផ្ទះវិញក៏ដោយ។
ដំបូងឡើយ ទាំងក្រុមហ៊ុន Facebook និង Twitter បានបន្ថែមវិធានការដើម្បីបន្ថយការចែករំលែកវីដេអូ។ បុគ្គលិកក្រុមហ៊ុន Facebook ជាច្រើននាក់បានអំពាវនាវឱ្យនាយកប្រតិបត្តិបញ្ជាក់ច្បាស់ពីរបៀបដែលពួកគេកំពុងដោះស្រាយការបង្ហោះរបស់លោក Trump ដោយអ្នកខ្លះបានអំពាវនាវឱ្យគណនីរបស់លោកត្រូវបានដកចេញ ពីបទញុះញង់ឱ្យមានអំពើហឹង្សានៅអគារកាពីតូល ។
នៅមុនមានការតវ៉ាកើតឡើងយ៉ាងក្ដៅគគុកនេះ លោកត្រាំ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា ការបោះឆ្នោតសហរដ្ឋកាលពីពេលថ្មីៗនេះគឺមានការលួចបន្លំ ។មិនយូរប៉ុន្មានអំពើហឹង្សាក៏បានកើនឡើង នៅក្រៅអគារកាពីតូល និងឈានកាន់តែខ្លាំងឡើងៗ ៕
B: Reatrey