ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្ត​កំពង់​ចាម៖ ដោយបានការអនុញាតិពី​ឯកឧត្ដម​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តកំពង់ចាម​​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកជើងព្រៃ ដឹក​នាំ​ដោយលោក​ឧបត្តម​សេនីយ៍​ត្រី​​ ជីវ​ សេងរស់​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំងគ្រឿង​ញៀន បាន​បើកកិច្ចប្រតិបត្តិការចុះ បង្រ្កាបករណីជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ករណី​ ដោយប្រើវិធានរដ្ឋបាលចំហ​ ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១២នាក់ កាលពីថ្ងៃទី០៧​ ខែមករា​​​ ឆ្នាំ​២០២០១ វេលាម៉ោង២០ និង០០នាទី​ នៅចំណុចក្រោមស្លាកផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ស្ថិត​ក្នុង​ភូមិ​តាសែន​ ឃុំសូទិព្វ​ ស្រុកជើងព្រៃ​ ខេត្ត​កំពង់​ចាម​ ។

មន្ត្រីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់រួមមាន ៖ ១-ឈ្មោះ​ ឆៃ ភារឿន ភេទប្រុស​ អាយុ​២១ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិដូនដុំ ឃុំ​សូទិព្វ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​ ។ ២-ឈ្មោះ​ យឹម សារុំ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិតាសែន ឃុំ​សូទិព្វ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ៣-ឈ្មោះ​ អ៊ុយ ម៉េងលី ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិផ្តៅជុំកើត ឃុំ​ផ្តៅជុំ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ៤-ឈ្មោះ​ នី វិត ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិតាសែន ឃុំ​សូទិព្វ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ៥-ឈ្មោះ​ ថា ភូ ភេទប្រុស​ អាយុ​២១ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិផ្តៅជុំកើត ឃុំ​ផ្តៅជុំ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​ ។ ៦-ឈ្មោះ​ ណែម ចិន្តា ភេទប្រុស​ អាយុ​២២ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មកររោងចក្រ នៅភូមិផ្តៅជុំកើត ឃុំ​ផ្តៅជុំ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ៧-ឈ្មោះ​ លួត​ គីមយ៉េង​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងម៉ូតូ​ នៅភូមិ​ប្រខ្នោ​ ឃុំ​ស្រម៉រ​ ស្រុកជេីងព្រៃ​ ខេត្ត​កំពង់​ចាម​។ ៨-ឈ្មោះ​វន ឌីណា ភេទប្រុស​ អាយុ​២៥ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​ជាងម៉ូតូ នៅភូមិថ្មី ឃុំ​ស្រម៉រ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ៩-ឈ្មោះ​គង់ ទិត្យ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​ជាងម៉ូតូ នៅភូមិខ្នុរដំបង ឃុំ​ខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ១០-ឈ្មោះ​ គង់ សុភក្រ្តា ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ នៅភូមិខ្នុរដំបង ឃុំ​ខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ១១-ឈ្មោះ​ ផុន ភាព ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ នៅភូមិវាល ឃុំ​ខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។ ១២-ឈ្មោះ​ ខន ឃី ភេទប្រុស​ អាយុ​៣០ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កសិករ នៅភូមិវាល ឃុំ​ខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម​។

ចំណែកឯវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន០៩គ្រឿង ឧបករណ៍សេពមួយសម្រាប់ និងសំណាកថងថ្នាំញៀនចំនួន០៣ថង ។

​​ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនិតិវិធី ៕

ប្រភព