ចាប់ខ្លួនបុរសម្នាក់តាមដីកាតុលា ករណីពាក់ព័ន្ធនូវសារធាតុញៀន

ខេត្តបាត់ដំបង÷ នៅថ្ងៃទី ៨ ខែ​ មករា​ ឆ្នាំ២០២១វេលាម៉ោង ៨​និង​១៥នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជា​មួយយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោក​វរសេនីយ៍ឯក ស​ គឹមឡុង​ ជាអធិការន​គរ​បាលស្រុកមោងឫស្សី ដឹកនាំកម្លាំងក្នុងអង្គភាព អនុ​វត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣៨៩ត.ព្រ/១៩ ចុះថ្ងៃទី២៤ខែ កក្កដា​ ឆ្នាំ២០១៩ របស់ចៅ​ក្រម​ជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង លោក​ញូង​ ចន្ធី​​ និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ​៥៥២ត/ព្រ/២០១៩ចុះថ្ងៃទី៤​ ខែ​កញ្ញាឆ្នាំ២០១៩​របស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង​លោក​ ជា​ វណ្ណៈដោយចាប់ខ្លួនឈ្មោះហុច​កែវ ភេទប្រុស​​អាយុ ២២ឆ្នាំរស់នៅភូមិចុងសំណាយ​ ឃុំជ្រៃស្រុកមោងឫស្សីខេត្តបាត់ដំបងពីបទ​ល្មើ​ស​ជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹត្តនៅភូមិចុងសំណាយ​ ឃុំជ្រៃ​ និងភូមិគារ​៣ ឃុំគារ ស្រុកមោងឫស្សី​ ខេត្តបាត់​ដំ​បង កាល​ពីអំឡុងឆ្នាំ២០១៨កន្លងទៅ។

នៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបានរកឃេីញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹ​ក​កក​ICE ចំនួន០២កូនថង់ទម្ងន់០,៣៨​ក្រាមនិង​អំពូលច្នៃសម្រាប់ជក់គ្រឿងញៀននៅជាប់នឹងខ្លួនទៀត​ផង​ ។ ពេលនេះនគរបាលស្រុកបាន​បញ្ជូនជនជាប់ចោទ មកកាន់ការិយាល័យជំនា​ញ​ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕