ជនជាតិចិនចាក់សម្លាប់ជនជាតិចិនដូចគ្នាបណ្ដាលឲ្យមនុស្ស ម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម

ខេត្តបន្ទាយមានជ័យ៖ ពិតជាសាហាវមែនជនជាតិចិនចាក់សម្លាប់ជនជាតិចនដូចគ្នាបណ្ដាលឲ្យមនុស្ស ម្នាក់ ស្លាប់ក្នុងថ្លុកឈាមហេតុការណ៍ថ្ងៃទី៧ខែមករា ឆ្នាំ២០២១នៅវេលាម៉ោង១នឹង៥០នាទី ករណីចិនបានចាក់សម្លាប់គ្នានៅចំណុច កាស៊ីណូហ្គេនទីងស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនជាតិចិនជាជនដៃដល់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត ។ ករណីខាងលើនេះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ព័ត៌មានលំអិតនៅពេលក្រោយ៕