តុលាការសម្រេចចេញដីកាឃុំខ្លួនជនដៃដល់ ដែលរំលោភសម្លាប់នារីវ័យជំទង់ម្នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារ

(ក្រុងតាខ្មៅ)៖ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ បានសម្រេចឃុំខ្លួនជនដៃដល់ឈ្មោះ ទូច សជាតិ ហៅអាដំរី ដាក់ពន្ធនាគារ ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន មាត្រា២០០»។

សុំណុំរឿង ករណីរំលោភ និងឃាតកម្មនេះស្ថិតក្នុងដៃលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។

ជនជាប់ចោទឈ្មោះ ទូច សជាតិ ត្រូវបានចោទប្រកាន់ពីបទរំលោភ និងបទឃាតកម្មដោយគិតទុកជាមុន ប្រព្រឹត្តិនៅក្នុងបន្ទប់ជួល យប់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គួរជម្រាបជូនថា៖ ជននេះបានធ្វើសកម្មភាពរំលោភលើជនរងគ្រោះស្រីវយ័ជំទង់ អាយុ១៨ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្ន កន្លែងកើតហេតុ។

រីឯជនជាប់ចោទឈ្មោះ ទូច សជាតិ អាយុ៣៥ឆ្នាំ រស់នៅកន្លៃងកើតហេតុខាងលើផងដែរ៕