តើលោកត្រាំអាចនឹងត្រូវទម្លាក់ពីតំណែងមុនពេលផ្ទេរអំណាចឬយ៉ាងណា?

បរទេស ៖ លោកត្រាំនៅសល់ពេលមិនដល់ពីរអាទិត្យទេ រហូតដល់ថ្ងៃផ្ទេរតំណែងអោយប្រធានាធិបតីជាប់ឆ្នោតថ្ងៃ២០មករា២០២១។
ប៉ុន្តែការអំពាវនាវរបស់លោកអោយបាតុករចូលលុកលុយវិមានកាពីតូលនាំអោយសមាជិកសភាទាំងខាងគណៈបក្សសាធារណៈរដ្ឋរបស់គាត់ ទាំងខាងគណៈបក្សប្រជាធិបតេយ្យកំពុងពិចារណាបណ្តញគាត់ចេញពីដំណែងមុនកំណត់។មានវិធី២ យ៉ាងដើម្បីសម្រេចកិច្ចការនេះ។
វិធី១ គឺប្តឹងចោទប្រកាន់ Impeach លោកត្រាំ អាចជាវិធីសមស្របមួយដើម្បីធ្វើការងារនេះ តែពេល២អាទិត្យមិនគ្រប់គ្រាន់ទេ។
បើសិនត្រូវ impeach មែនគាត់នឹងបានឈរឈ្មោះប្រធានាធិបតីលើកក្រោយទៀតទេ តែលោកត្រាំក៏បានប្រកាសហើយដែរថាគាត់នឹងមិនឈរឈ្មោះទៀតទ្បើយ។
វិធីមួយទៀតគឺត្រូវប្រើវិសោធនកម្មទី២៥ the 25th amendment ប៉ុន្តែកិច្ចការនេះក៏មិនស្រួលប៉ុន្មានដែរ។ដើម្បីទំលាក់លោកត្រាំតាមរបៀបនេះ លោកអនុប្រធានាធិបតី Pence ត្រូវមានមុខនៅក្នុងក្រុមនឹងដែរ។លោក Pence ត្រូវការសម្លេងភាគច្រើនក្នុងគណៈរដ្ឋមន្ត្រីយល់ស្របថាប្រធានាធិបតីត្រាំមិនសក្កិសមនិងនៅបន្តទៀតក្នុងតំណែង ដើម្បីយកតំណែងពីគាត់បាន។
លោកត្រាំអាចតទល់វិញដោយសរសេរលិខិតមួយទៅសភា Congress។លោក Pence និងគណៈរដ្ឋមន្ត្រីមានពេល៤ថ្ងៃដើម្បីតបវិញ ពេលនោះសភា Congress ត្រូវធ្វើការបោះឆ្នោត។គេត្រូវការសម្លេងភាគច្រើនដាច់ខាតគឺ ៦៧ សម្លេងក្នុងព្រឹទ្ធសភា Senators និង ២៩០ សម្លេងក្នុងសភាតំណាង House membersដើម្បីទំលាក់គាត់។
ប៉ុន្តែដោយសារលោកអនុប្រធានាធិបតី Pence ហាក់មិនចង់ធ្វើការចោទប្រកាន់ Impeach ពួកសភាតំណាងខាងប្រជាធិបតេយ្យកំពុងសម្លឹងមើលវិសោធនកម្មទី២៥ 25th amendment វិញ ដើម្បីដកលោកត្រាំពីតំណែងប្រធានាធិបតីមុនពេលផ្ទេរអំណាច។
កាសែត Wall Street Journal ក៏បានអំពាវនាវអោយលោកត្រាំលាលែងដែរប្រសើរជាងអោយគេប្តឹងចោទប្រកាន់។ រដ្ឋមន្ត្រីមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីលោកត្រាំដូចជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Elaine Chao និងរដ្ឋមន្ត្រីក្រសួងអប់រំ Betsy DeVos បានលាលែងពីតំណែងហើយ៕
By: Reatrey