តោះមកស្វែងយល់ពីអាហារដែរល្អសម្រាប់សុខភាព ហើយជួយ​ទប់ស្កាត់ និង​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ គួរ​ញ៊ាំ​អាហារ​អ្វីខ្លះ​?

ចែករំលែកចំណេះដឹងផ្នែកសុខភាព៖​​ការ​រលាក​ក្នុង​រាងកាយ​អាចជា​រឿង​ល្អ​និង​អាក្រក់​ផងដែរ​។  ការ​រលាក​ធម្មតា គឺជា​ប្រតិកម្ម​របស់​អ្នក​ប្រព័ន្ធ​ភាពស៊ាំ​តប​ទៅនឹង​របួស ឬ​ការឆ្លង​មេរោគ​ដែល​ជួយ​ព​ន្លឿ​ន​ការ​រ​ព្យាបាល​។ ប៉ុន្តែ​ចំពោះ​ការ​រលាក​រ៉ាំរ៉ៃ​វិញ​អាច​នាំអោយមាន​ជំងឺ​ផ្សេងៗ និង​កើន​ទម្ងន់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ៖
១. អាហារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួមមាន​វីតាមីន C សារធាតុ beta carotene និង​សារធាតុ lycopene ជាដើម​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​និង​បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​២. ខ្ញី​

​ជា​ប្រភព​នៃ​សារ​ប្រឆាំង​អុក​ស៊ិ​កម្ម​ដ៏​ឥទ្ធិពល​ប្រឆាំង​ការ​រលា​កដោយ​បញ្ឈប់​រាងកាយ​ពី​ការផលិត​ប្រូតេអ៊ីន cytokines ដែល​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​។​
៣. ខ្ទឹមស និង​ខ្ទឹមបារាំង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​ការ​រលាក quercetin​។ លើសពីនេះទៅទៀត ខ្ទឹមបារាំង​ក៏មាន​ផ្ទុក​នូវ​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សន្លាក់​ដោយ​រារាំង​ការ​រលាក និង​ការបំផ្លាញ​សន្លាក់​។​
៤. ម្នាស់

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ bromelain ដែល​ជួយ​បំបាត់​ការឈឺចាប់ និង​កាត់បន្ថយ​ការ​រលាក​។​
៥. ប្រេង​អូ​លីវ​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ oleocanthal ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​កាត់បន្ថយ​អា​ការៈឈឺចាប់​គួរឱ្យកត់សម្គាល់​ផងដែរ​។​
៦. ត្រី​សម្បូរ​ខ្លាញ់​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។​
៧. ប៉េងប៉ោះ

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ជួយ​ទប់ស្កាត់​និង​កាត់បន្ថយ​ការ​រលាក​ពេញ​ក្នុង​រាងកាយ​រួមបញ្ចូល​ទាំង​សួត​។​
៨. បន្លែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់ ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ការ​រលាក​គួរឱ្យកត់សម្គាល់​។​
៩. រមៀត​

​នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។​
១០. ផ្លែ​បឺ​រ​
​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ monounsaturated ជាតិ​ស​សៃ វីតាមីន ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
១១. តែ​បៃតង​
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ epigallocatechin-3-gallate និង polyphenols ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​គួរអោយកត់សម្គាល់​។​១២. ក្រូច​

​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C កាល់ស្យូម ជាតិ​ស​សៃ និង​សារធាតុ folate ដែល​មិន​ត្រឹមតែ​ជួយ​រក្សា​សុខភាព​បេះដូង និង​ស​សៃ​ឈាម​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​៕
From : https://thmeythmey.com/
By: Reatrey