បាបកម្ម​សង្គម​ទាំង​៧​ចំណុច

លោក​មហា​ត្មៈ គ​ន្ធី ដែល​អ្នក​សិក្សា​គ្រប់​សម័យកាល​ទទួលស្គាល់​ថា​ជា​អ្នក​អត់ធន់​និយម​តែ​មួយ​គត់​គ្មាន​ពីរ​ក្នុង​លោក បាន​លើក​ជា​ទស្សនៈ​ថាបើ​មនុស្ស​ក្នុង​សង្គម​មាន​បង្កប់​គំនិត​បែប​បាបកម្ម​សង្គម​ទាំង​៧​ប្រការ នោះ​ពិភពលោក​គ្មាន​ទេ​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន ។ បាបកម្ម​សង្គម​ទាំង​៧​ចំណុច​នោះ​គឺៈ
១- ទ្រព្យសម្បត្តិ​- ការ​មានបាន​ប្រាសចាក​ការ​ខិតខំ​ធ្វើ​ការងារ
២- ការ​សប្បាយ​- ប្រាសចាក​សតិសម្បជញ្ញៈ
៣- វិទ្យាសាស្ត្រ​- ប្រាសចាក​មនុស្សធម៌
៤- ចំណេះវិជ្ជា​- ប្រាសចាក​ចរិយា​សម្បត្តិ
៥- នយោបាយ​- ប្រាសចាក​គោលការណ៍
៦- ជំនួញ​- ការ​រកស៊ី​ប្រាសចាក​សីលធម៌
៧- ការ​គោរព​បូជា​- ប្រាសចាក​ពលី​កម្ម គឺ​ការ​លះបង់ ។
បើបុគ្គលណាធ្វើនូវទង្វើរដូចបានលើកឡើងទាំង៧ចំណុចខាងលើនេះនឹងជាប់ឈ្មោះថាជាបុគ្គលដែលមិនបានផ្តល់ផលប្រយោជន៍ដល់សង្គម និងភពផែនដីឡើយ ៕
From: https://kohsantepheapdaily.com.kh/
By: Reatrey