ផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិ ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់

ខេត្ត​ស្ទឹងត្រែង​​៖ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤៥ នាទី ស្ថិតនៅ (ភូមិផាបាំងតូចភូមិឧបសម្ព័ន្ធ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានករណីអគ្គិភ័យកើតឡើង​ បណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ​ ១២គុណ១៣ម៉ែត្រសង់​ អំពីឈើប្រក់ស័ង្កសី​ (រៀបឥដ្ឋផ្នែកខាងក្រោម)​ ម្ចាស់ផ្ទះឈ្មោះ​ ខាំ​ ខុន ភេទ​ ប្រុស អាយុ ៤៣​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ស៊ីន ណាង អាយុ ៤១ ឆ្នាំ​ មានទីលំនៅ​បច្ចុប្បន្ន​ររស់នៅភូមិ​ កើតហេតុខាងលើ​ ។  បណ្ដាលឱ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម:

-​ ថវិកា ១៦​ លានរៀល

-​ លោហ:ធាតុពណ៌ក្រហម ២១​ ជី​ ក្នុងនោះរួមមានមាស១០ ជីផ្លាក់ទីន ១១​ ជី​ ។

-​ ម៉ូតូអាល់ហ្វាមួយគ្រឿង

-​ ម៉ាស៊ីនកាណូតមួយគ្រឿង

-​ អង្ករអង្ករ ១៥០ គីឡូក្រាម

-​ ស្រូវ ៦៥បេនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានឆេះអស់ទាំងស្រុង​ ។

មូលហេតុបណ្តាលមក​ពី​ផ្ទុះសេសូរឡា​ ។

កម្លាំងយើងមិនអាចយករថយន្តពន្លត់អគ្គីភ័យចេញធ្វើអន្តរាគមន៍បានទេមូលហេតុគ្មានផ្លូវទៅត្រើយម្ខាងទន្លេ។ ត្រូវបានឆេះអស់ទាំងស្រុង​ កម្លាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋប្រជាការពារភូមិសហការពន្លត់ទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។ ករណីអគ្គិភ័យខាងលើនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ​ ៕