កម្ពុជាផ្អាកនាំត្រីចូលជាបណ្តោះអាសន្ន ដើម្បីជម្រុញការផលិតវារីវប្បកម្មក្នុងស្រុក

ក្រសួងកសិកម្ម បានពិនិត្យ និងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកជម្រុញការផលិតក្នុងស្រុកឲ្យកាន់តែខ្លាំងក្លា និងឈានទៅរកការនាំចេញនាពេលខាងមុខ៕