កម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៅតែចាំទទួលពលករធ្វើការនៅប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញយកទៅធ្វើចត្តាឡីស័ក

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃនៅចំណុចឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

មានកម្លាំងចូលរួមសហការដូចជាលោកប៉ុន គុណនាយប៉ុស្តិ៍ វរសេនាតូចលេខ៨១៥ប្រចាំការនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោកមាស ម៉េងហ៊ួងមេបញ្ជាការរងវរសេនាធំលេខ៨១៥ប្រចាំនៅស្រុកម៉ាឡៃទិសចំបក់ លោក អ៊ុន វណ្ណះនាយប៉ុស្ពិ៍រដ្ឋាបាល ឃុំបឹងបេង ស្រុកម៉ាឡៃនឹងផ្នែកសឹងរងស្រុកម៉ាឡៃ។

កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កម្លាំងសហការទាំងបានទទួលពលកខ្មែរពីអាជ្ញាធរថៃដែលចាប់បញ្ជួនពួកគាត់មកតាមច្រករបៀងរបស់នគរបាលការពារព្រំដែនគោកវរសេនាតូច៨១៥ចំនួន២៨នាក់ ក្នុងនោះមានស្ត្រី១០នាក់នឹងកុមាបីនាក់ផងដែរ។
បន្ទាប់ពីទទួលពលករយើងពីអាជ្ញាធរថៃរួចមកលោកប៉ុន គុណនាយប៉ុស្តិ៍ វរសេនាតូចបានធ្វើការអបរំ និងណែនាំពួកគាត់បញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសថៃ។ សូមបងប្អូនធ្វើយ៉ាងណាតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។
បន្ទាប់ពីធ្វើការអបរំដល់ពលករខ្មែរទាំងនោះរួចមក ត្រូវបានដឹកបញ្ជួនទៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

From: MTV Online
By: Sovann