កាន់តែក្តៅហើយពេលនេះ Twitter សម្រេច​ផ្អាក​គណនី​របស់លោក Trump ជា​អចិន្ត្រៃយ៍​

​អាមេរិក ៖ ក្រុមហ៊ុន Twitter បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បានសម្រេច​ផ្អាក​គណនី​របស់​ប្រធានាធិបតី លោក Donald Trump ជា​អចិន្ត្រៃយ៍ ដោយលើកឡើងពីហានិភ័យនៃការញុះញង់ឲ្យមាន​អំពើ​ហឹ​ង្សា​បន្ថែមទៀត បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​លោក បាន​ចូល​អុកឡុក​វិមាន​សភា​អាមេរិក (Capitol Hill)​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CAN​។​
​ក្រុមហ៊ុន Twitter បាន​និយាយ​នៅក្នុង​ប្លុក​ថា​“ បន្ទាប់ពី​ការពិនិត្យ​មើល​យ៉ាង​ហ្មត់ចត់​ទៅលើ​ការ​បង្ហោះ​សារ​នាពេល​ថ្មីៗ​នេះ ដោយ​គណនី @realDonaldTrump ហើយ​និង​បរិបទ​ជុំវិញ​សារ​ទាំងនោះ យើង​បានសម្រេច​ផ្អាក​គណនី​នេះ ជា​អចិន្ត្រៃយ៍​តែម្តង ដោយសារ​ហានិភ័យ​នៃ​ការ​ញុះញង់ ឲ្យ​ផ្ទុះ​អំពើហិង្សា​បន្ថែមទៀត​»​។
​គួរ​បញ្ជាក់ថា បណ្តាញ​សង្គម Twitter បាន​បិទ គណនី​របស់លោក ដូ​ណា​ល់ ត្រាំ ជា​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ពុធ​សប្តាហ៍​នេះ ក្រោយ​មានការ​សម្រុក​ចូលលុក​លុយ​វិមាន Capitol Hill ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​លោក​៕/Sovann