ឃើញផ្ទះទីតាំងល្អ តម្លៃធូរថ្លៃក៏សម្រេចចិត្តទិញ ក្រោយចូលរស់នៅពីរបីថ្ងៃក៏ចេះតែលឺចម្លែកដល់ដឹងការពិតព្រឺរោមគ្រប់គ្នា…

អាមេរិក៖ តាមរយៈប្រភពមួយបានផ្សព្វផ្សាយថា មានគ្រួសារបានទិញផ្ទះ និងដីមួយកន្លែង ដែលមានទីតាំងនៅក្នុងប្រទេសអាមេរិក គាប់ជួនទីតាំងមើលទៅដូចជា មានការអំណោយផលល្អ ហើយតម្លៃក៏មានលក្ខណៈធូរថ្លៃដែរ ពួកគេក៏សម្រេចចិត្តថាទិញកន្លែងនោះតែម្តងទៅ ប៉ុន្តែពួកគេក៏ត្រូវលោះព្រលឹង ដោយសារមិនបានពិនិត្យឲ្យល្អិតល្អន់នេះឯង។

ដោយឡែក មុនពេលទិញ រូបលោក មិនបានពិនិត្យល្អិតល្អន់ប៉ុន្មានឡើយ ប៉ុន្តែក្រោយមក រូបលោក ក៏បានប្រទះឃើញផ្ទះដ៏ធំមួយដែលមានបន្ទប់ច្រើនកន្លែង បន្ទប់ទឹក បន្ទប់គេងមើលស្ទើរតែមិនយល់ រួមទាំងពីងពាងមានទាំងធំមានទាំងតូចរាប់រយក្បាល ដែលមើលទៅមានលក្ខណៈស្រដៀង នៅក្នុងរឿងខ្សែរភាពយន្តភ័យរន្ធត់យ៉ាងអញ្ចឹង។
ក្រោយពីបានចុះឆែកឆេរគ្រប់ទីកន្លែងរួចមក បុរសម្នាក់ក្នុងចំណោមគ្រួសារនោះ បានថតរូបជាច្រើនសន្លឹក អំពីស្ថានភាពនៅក្នុងផ្ទះ​ បង្ហោះទៅក្នុងបណ្តាញសង្គម ដោយសារតែរូបលោក មិនធ្លាប់ដឹងសោះទីនេះ មានរឿងអ្វីកើតឡើងពីមុនសោះឡើយ។ ក្រោយពីបានបង្ហោះរូបភាពទាំងនោះរួចហើយ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម បានប្រាប់ថាតាមពិតទីនោះដំបូងគឺជាផ្សារតូចមួយកន្លែងទេ ប៉ុន្តែបានប្តូរទៅជាទីកន្លែងឯកជនវិញ ក្រោយពីមានបុរសម្នាក់ បានទិញយកទីកន្លែងនេះតែប៉ុណ្ណោះ គឺគ្មានរឿងអ្វីដែលគួរឲ្យសង្ស័យឡើយ៕

From: http://freedomnewskh.com/
By: Reatrey