ជនជាតិចិនបេីករថយន្តបត់មិនស៊ីញ៉ូកិនម៉ូតូមួយគ្រឿងរងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ស្តាំមិនប្រយ័ត្ននិងមិនស៊ីញ៉ូក៏ជ្រុលកិនម៉ូតូឌ្រីមមួយគ្រឿងបណ្តាលឲ្យរងការខូចខារតែសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៨ខែមករា​ ឆ្នាំ២០២១​ នៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​។

រថយន្តបង្កម៉ាតាកូម៉ា​ ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2B- 0668 ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០២០​ ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញHZ 0605 ។

តាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តនិងម៉ូតូធ្វេីដំណេីរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបត់ស្តាំដោយមិនបានប្រេីភ្លេីងស៊ីញ៉ូ​ ធ្វេីឲ្យម្ចាស់ម៉ូតូគេចមិនទាន់ត្រូវរថយន្តកិនម៉ូតូជាប់សំណាងម្ចាស់លោតចេញទាន់រងរបួសស្រាល។

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីខាងរថយន្តព្រមទទួលកំហុសនិងចេញថ្លៃជួសជុលទៅភាគីខាងម៉ូតូចំនួន១៥០ដុល្លារដេីម្បីបញ្ចប់រឿនៅកន្លែងកេីតហេតុ៕