មាស សុខ​សោភា រៀបរាប់​រឿង​ស្នេហ៍​ដែល​​ពុះពារ​ស្រឡាញ់​គ្នា​១១​ឆ្នាំ​ហើយ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​មាស សុខ សោភា បាន​រក្សា​ចំណង​ស្នេហ៍​របស់​នាង​ជាមួយ​បុរស​អាណិកជន​ប្រមាណ​១១​ឆ្នាំ​មក​ហើយ បើ​ទោះបីជា​រហូត​មក​ទល់​នា​ពេល​នេះ​នាង​នៅ​មិន​ទាន់​មាន​ដំណឹង​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​នៅឡើយ​ក្តី ។ តារាចម្រៀង​រូប​នេះ​បាន​បញ្ចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក លើក​ឡើង​ពី​ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​គូស្នេហ៍​មក​លើ​រូប​នាង ដែល​កត្តា​ទាំង​អស់នោះ​បាន​ធ្វើ​ឲ្យ​ស្នេហា​របស់​នាង​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាស សុខ​សោភា បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០២០​ថា​«​សុភមង្គល និង​ក្ដី​សុខ​ពិត​ប្រាកដ ​គឺ​បាន​នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​អាច​ទទួលយក​អ្វី​ៗ​គ្រប់យ៉ាង​ពី​យើង លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​គាត់​ស្រលាញ់​ដើម្បី​យើង ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​យើង នៅ​ក្បែរ​យើង ផ្ដល់​កម្លាំងចិត្ត​ឲ្យ​យើង​គ្រប់ពេលវេលា សូ​ម្បី​បែក​គ្នា​៥​នាទី​ក៏​នឹក​ដល់​គ្នា ។ រីករាយ​ខួប​១១​ឆ្នាំ​របស់​យើង អរគុណ​គ្រប់យ៉ាង​ដែល​បាន​ធ្វើ​ដើម្បី​ខ្ញុំ វា​ជា​ក្ដី​សុបិន​មួយ​ដែល​ក្លាយជា​ការ​ស្រលាញ់​ពិតប្រាកដ »​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​រយៈ​សារ​ដែល​មាស សុខ​សោភា បាន​បង្ហោះ​នេះ​បញ្ជាក់​ថា រយៈពេល​១១​ឆ្នាំ​ហើយ​ដែល​នាង និង​គូស្នេហ៍​បាន​លះបង់​ចំពោះ​គ្នា​សម្រាប់​រក្សា​ក្តី​ស្នេហ៍​មួយ​នេះ បើ​ទោះបីជា​ពេល​ខ្លះ​អ្នក​ទាំង​ពីរ​បាន​រស់នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ ខណៈ​ពេល​ដែល​ចំណង​ស្នេហ៍​របស់​នាង​ក៏​ត្រូវ​មហាជន​លើក​សរសើរ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាស សុខ​សោភា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​វ័យក្មេង​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​កា​ណា​ដា​លោក​អ៊ិ​ត រ៉ា​ដា ។ កន្លង​មក ​គូស្នេហ៍​របស់​នាង​តែងតែ​នៅ​កៀក​នាង​ជា​និច្ច មិន​ថា​ការ​ដើរ​លេង​កម្សាន្ត ឬ​ការ​ចេញ​ច្រៀង​នៅ​តាម​បណ្តាល​ខេត្ត​នានា​នោះ​ឡើយ​។ គូស្នេហ៍​របស់​នាង​ត្រូវ​គេ​មើលឃើញ​ថា លោក​បាន​យកចិត្តទុកដាក់ និង​មើលថែ​យ៉ាង​ល្អ​ទៅ​លើ​មាស សុខ​សោភា ព្រោះ​លោក​តែងតែ​បង្ហាញ​វត្ត​មាននៅ​ពីក្រោយ​ឆាក​តន្ត្រី​ស្ទើរ​មិន​ដាច់​ពេល ក្នុង​ពេល​តារាចម្រៀង​រូប​នេះ​ទៅ​ច្រៀង​ម្តង​ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណា​ក៏​ដោយ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ បើ​ទោះបីជា​ស្នេហា​បាន​បង្កើត​នូវ​ភាព​ផ្អែមល្ហែម និង​រឹង​មាំ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ មាស សុខ​សោភា ហាក់​នៅ​មិន​ទាន់​បង្ហាញ​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​គន្លង​ប្រពៃណី​ខ្មែរ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​នាង​ក៏​មាន​វ័យ​កាន់តែ​ច្រើន​ហើយ​ក៏​ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណា​ក្ដី​កន្លង​មក ​មានការ​លើក​ឡើង​ថា មាស សុខ​សោភា បាន​រៀប​ការ​រួច​ហើយ តែ​មិនមែន​រៀបចំ​តាម​ប្រពៃណី​ខ្មែរ​ឡើយ ពោល​គឺ​រៀបចំ​តាម​បែប​សាសនា​គ្រឹះ ព្រោះ​គូស្នេហ៍​របស់​នាង​ជា​អាណិកជន​រស់នៅ​ប្រទេស​កា​ណា​ដា ហើយ​បច្ចុប្បន្ន​ពួក​គេ​បាន​រស់នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជា​យ៉ាងណា​ក្ដី ​បើ​ទោះបីជា​កន្លង​មក មាស សុខ​សោភា ហាក់​មិនសូវ​បាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍ ដូច​តារា​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​ស្នេហា​របស់​នាង​ហាក់​មិនសូវ​បាន​លេចឮ​នូវ​ព័ត៌មាន​មិនល្អ​ណាមួយ​កើតឡើង​នោះ​ឡើយ ទើប​រហូត​មក​ទល់​នា​ពេល​នេះ​នាង​នៅ​អាច​រក្សា​ចំណង​ស្នេហ៍​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ បើ​ទោះបីជា​នាង​ជា​តារាចម្រៀង​ស្រី​ល្បី​ប្រចាំ​ប្រទេស​ក៏​ដោយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​អាជីព​សិល្បៈ ​មាស សុខ​សោភា នៅ​មិន​ទាន់​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ផលិតកម្ម​ថ្មី​ណា​មួយ​នៅឡើយ​ទេ រហូត​មក​ទល់​នា​ពេល​នេះ បន្ទាប់​ពី​នាង​បាន​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ដែល​នាង​បាន​ជ្រកកោន​មក​ជា​ច្រើន​ឆ្នាំ ។ បើ​ទោះបីជា​នាង​មិន​ទាន់​អាច​ស្វែងរក​ផលិតកម្ម​ថ្មី​ក៏​ដោយ ប៉ុន្តែ​បទ​ចម្រៀង​របស់​នាង​នៅ​តែ​បន្ត​ចេញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ផលិតកម្ម Camtrax ដែល​ជា​ផលិតកម្ម​របស់​នាង​ផ្ទាល់ ៕
From: https://www.happynewz.online/
By: Reatrey