មុខសញ្ញា​ប្រព្រឹត្ដ​បទល្មើស​គ្រឿង​ញៀន​ត្រូវ​បាន​ស​មត្ថកិច្ច​ស្រាវជ្រាវ​បង្រ្កាប​ និងដកហូតបាន​វត្ថុតាង​ថ្នាំញៀន​ រួមជាមួយ​សម្ភារៈ​ប្រេីប្រាស់​មួយចំនួន​

​ស្រុក​ថ្ពង​÷ នៅថ្ងៃទី០៨​ ខែមករា ឆ្នាំ២០២១ វេលាម៉ោ​ង​១៧និង៣០នាទី​ សមត្ថកិច្ច​នគរបាលស្រុ​កថ្ពងល្បាត​នៅចំណុចចំការអំពៅ​ ​ក្រុម​ហ៊ុន​ ភ្នំពេញស៊ូហ្គេឺរ ស្ថិតនៅភូមិ​អូរអង្គុំ ឃុំអម​លាំង ឃាត់ខ្លួនជន​សង្ស័យ ២នាក់ ៖​

១-ឈ្មោះ វិត គីមវុធ ភេទប្រុស អាយុ១៨ឆ្នាំ រស់​នៅ​ភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ។
២-ឈ្មោះ មោ ម៉ាញ ភេទប្រុស អាយុ៣២ឆ្នាំ រស់​នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ។ ដកហូតវត្ថុតាងបានរួមមាន ៖

១.ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួ​ន​២២កញ្ចប់ (១៣កញ្ចប់មធ្យម ៩កញ្ចប់តូច)
២-ទូរសព្ទ័២គ្រឿង (ម៉ាក​ nokia)
៣-ឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់គ្រឿងញៀន មួយចំនួន​ ។

​ ស្រុកបសេដ្ឋ÷ នៅថ្ងៃទី០៩.០១.២០២១ វេលាម៉ោង១២:៣២នាទី សមត្ថកិច្ច​នគរបាលស្រុ​កល្បាត​ដល់ចំណុចភូមិត្រពាំងវែង​ ​ឃុំផុង​ ស្រុកបសេដ្ឋ
ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ ៣​នាក់​ ៖
១. ឈ្មោះ សំ ធិន​ ហៅ(វង់)​ ភេទប្រុសអាយុ​២៧ឆ្នាំ
២. ឈ្មោះ ពុធ ណន​ ភេទប្រុសអាយុ២៧ឆ្នាំ​
៣. ឈ្មោះ ណន រាជ​ ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិរការធំ​ ឃុំកាត់ភ្លុក​ ស្រុកបសេដ្ឋ​ ។

ដកហូត​វត្ថុតាង​បានរួមមាន​ ៖
១-ម៉្សៅក្រាមព៏ណសថ្លាសង្ស័យគ្រឿងញៀនចំនួ​ន​០៣​កញ្ចប់​ ។
២-ម៉ូតូ០២គ្រឿង
៣-កាំភ្លើងឆ្នៃ​ បាញ់សត្វចំនួន០២ដើម​
៤-ដាវ០១ដើម​និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿ​ង​ ញៀនមួយចំនួនទៀត។

ដោយបានបញ្ជាដឹកនាំចង្អុលការពី​ លោកឧត្តមសេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​ ជំនា​ញ​បានបញ្ជូន​មុខសញ្ញា​សង្ស័យ​មកធ្វេី​ការ​សាកសួរ​ និងកសាងសំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​នីតិវិធី​៕