សមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស ដែលបង្កសម្លេងរំខានចំនួន ១២គ្រឿង

ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២១ បានចាត់វិធានការយ៉ាងមុឹងម៉ាត់ ចុះចាប់ចំពោះម៉ូតូកែឆ្នៃដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស ដែលបង្កសម្លេងរំខានដល់ថ្នាក់ដឺកនាំ និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង បានចំនួន ១២ គ្រឿង ៕