សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីពាក់ព័ន្ធនូវសារធាតុញៀន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី៨ខែ មករា ឆ្នាំ២០២១វេលា​ម៉ោង១២​និង​៣០នាទីនៅចំណុច ភូមិព្រែកត្រប់ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង និងដោយ​បានការសម្របសម្រួលលេីនីតិ​វិធីពីឯកឧត្តម​ គឺ​ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ រួមទាំងយោបល់របស់លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ​ងារគ្រឿងញៀន លោកវរសេ នីយ៍ឯក ឡុង យោ​ធាវីរៈ​ អធិការនគរបាលស្រុក​ឯកភ្នំ​ ដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការបង្រ្កាបករណីរក្សាទុក​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី(ក្នុងបទល្មើសជាក់ស្តែង)។

ក្នុងកិច្ចប្រតិបត្តិការកម្លាំងនគរបាល​បានឃាត់ខ្លួន ជនសង្ស័ចំនួន០៤នាក់៖

១-ឈ្មោះទិត្យ បូរិនហៅតូច ភេទ ប្រុស អាយុ​២០ឆ្នាំ មានទីលំនៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២-ឈ្មោះពៅ រិទ្ធ ភេទប្រុស អា យុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៣-ឈ្មោះសឿន ខុប ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៤-ឈ្មោះវុន វុត ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំ បង។ វត្ថុតាងចាប់យករួមមាន៖

-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌​សថ្លាចំនួន០៧ថង់ទម្ងន់​៤,០០ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតា​មីន​ម៉ាទឹកកក​ICE ។

-ទូរស័ព្ទដៃចំនួន០២គ្រឿង។

-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

នៅក្រោយពេលសាកសួរនគរបាលស្រុកបាន​រៀបចំកសាងសំណុំរឿង ដើម្បី បញ្ជូនមកការិ​យាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕