SSANGYONG ប្រលះ HONDA​ DDREAM បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ០៣នាក់

​កំកំពង់ស្ពឺ÷ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០២១​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៥១(១៤-១៥)​ ត្រង់​ចំណុច​ភូមិ​ដំណាក់​ត្រាច​ ឃុំ​ក្សេមក្សាន្ត​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ បណ្តាល​ឲ្យ​រង​របួស​មនុស្ស​៣​នាក់​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ HONDA​ DREAM​ C125(2020)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AJ.9167​ បើកបរ​ដោយ​ឈ្មោះ​ ថុ​ន​ សីហា​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​(​របួសស្រាល​)​ ឌុ​ប​គ្នា​០២​នាក់​ (​រង​របួសស្រាល​)​ អ្នក​ទាំង​បី​រស់នៅ​ភូមិ​ត្រពាំង​រាំង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

មុន​ពេល​កើតហេតុ​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​០១​គ្រឿង​ម៉ាក​ SSANGYONG​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q.5214​ បើកបរ​ដោយ​ឈ្មោះ​ សឿ​ន​ សាន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្រក​ ឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ ហើយ​បត់​ឆ្លង​ទៅ​ខាងលិច​ផ្លូវ​ ។​ បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ​ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ ។​

ចំពោះ​វត្ថុ​តាង​រថយន្ត​ និង​ ម៉ូតូ​ខាងលើ​ សមត្ថកិច្ច​បាន​វាស់វែង​រួច​នាំ​យក​ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕