កសិដ្ឋានចិញ្ចឹម​ទា ស្រុកខ្សាច់កណ្តាល មានទីផ្សារលក់ ផលិតផលរបស់ខ្លួនហើយ

(ខ្សាច់កណ្តាល)៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ផ្សារម៉ាក្រូ​ (makro) គឺជាផ្សារទំនើបដ៍ធំមួយ នៅរាជធានី ភ្នំ​ពេញ បានទទួលទិញពងទាពីកសិដ្ឋាន ចិញ្ចឹម​ទា របស់កសិករ ស្រុកខ្សាច់កណ្តាល ដែលក្នុង ១គ្រាប់​ មានតម្លៃ ៣៥០រៀល​ ហើយបានយកមកដាក់លក់ បន្តនៅក្នុងផ្សារម៉ាក្រូ​ក្នុងតម្លៃទាបបំផុត​ គឺ១គ្រាប់​ មានតម្លៃ ៣៨០រៀលតែប៉ុណ្ណោះ។​

ដោយមានការជួយគាំទ្រ និងសម្របសម្រួល ពីមន្ត្រីក្រសួង ពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរកសិកម្ម ខេត្តកណ្តាល ជាពិសេស ផ្សារម៉ាក្រូ​ ផ្ទាល់តែម្តង បានជួយឲ្យតម្លៃពងទារបស់ កសិករ ចិញ្ចឹម​ទាស្រុកខ្សាច់កណ្តាលមានការកើនឡើង ដោយសារតែតម្រូវការនៃការទិញរបស់អតិថិជន។​

គួរបញ្ជាក់ថា៖ មុនខាងទីផ្សារម៉ាក្រូ​ ទទួលទិញពងទា​ ប្រជាកសិករ លក់ពងទា ១គ្រាប់ បានតែតម្លៃ ២៨០រៀល តែប៉ុណ្ណោះ ប៉ុន្តែនៅពេល ផ្សារម៉ាក្រូ​លើកទឹកចិត្ត​ ទទួលទិញ បានឲ្យរហូតដល់ ១គ្រាប់ មានតម្លៃ ៣៥០រៀល ដែលបានជួយឲ្យតម្លៃពងទា របស់ កសិករយើង មានការកើនឡើង៕