ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអធិការក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន២ករណីផ្សេងគ្នា

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី៩ ខែមករា​ ឆ្នាំ​២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអធិការក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា

ករណីទី១ ស្ថិតនៅចំណុចកំពង់ផែថ្មី សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជនសង្ស័យ ឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរឡានធំ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ម៉ាទឹកកក ០៦កញ្ចប់ធំ , ទូរសព្ទ័ ០២គ្រឿង នឹងសម្ភារះប្រេីប្រាស់ថ្នាំញៀនមួយចំនួន ។

ករណីទី២ នៅចំនុចផ្សារចិន ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ឈ្មោះ យ៉ែម ខែមឿន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរគ្មាន ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ម៉ាទឹកកក ០១កញ្ចប់ធំ, ថ្នាំគ្រាប់ WY ០៧គ្រាប់ , ទូរសព្ទ័ ០២គ្រឿង ៕