ក្លឹបលំដាប់​អន្តរជាតិ​៣​ចាប់​អារម្មណ៍​ចុះ​កុងត្រាអ្នក​ចាំ​ទី​វៀតណាម Dang Van Lam

បរទេស៖ បន្ទាប់ពី Cerezo Osaka របស់​ជប៉ុន និង Dinamo Moscow របស់​រុស្សី ក្លឹប Sporting Braga របស់ព័រទុយហ្គាល់ ក៏​ត្រុវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម​កីឡាករ Dang Van Lam ផង​ដែរ។Đặng Văn Lâmភ្នាក់ងារ​ឬ អ្នកតំណាងរបស់ Van Lam  លោក Andrey Grushin បាននិយាយថា៖ “Van Lam កំពុងគិត និងមិនទាន់បានសំរេចចិត្តពីអនាគត​របស់គាត់នៅ​ឡើយ​ទេ។ ឥឡូវនេះគាត់មានជំរើសបី ក្រៅពីនេះ Cerezo Osaka និង Dinamo Moscow ក៏មានក្លឹបព័រទុយហ្កាល់ Sporting Braga ផងដែរ” ។Dac9394fcce11c70067fcfc781180864Grushin បានបន្ថែមថា“ Van Lam ជាកីឡាករទីមួយដែលក្លិបធំៗទិញត្រឹមត្រូវហើយ​មិន​យក​ទៅ​ក្នុង​លក្ខខ័ណ្ឌខ្ចីជើង។ Van Lam មិនទាន់បានសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់នៅឡើយទេ។ គាត់ត្រូវគិតឱ្យបានល្អិតល្អន់ជាមុនសិន ព្រោះនេះជាជំហានសំខាន់សម្រាប់អនាគត។ ក្លិបរុស្ស៊ី ឬព័រទុយហ្កាល់សុទ្ធតែជាកន្លែងលេងដ៏​ធំនិង​អស្ចារ្យ ។ យើងសង្ឃឹមថាអ្នកគាំទ្រវៀតណាមពិតជាមានមោទនភាពចំពោះគាត់ “។ អ្នក​ចាំទីវៀតណាមរូបនេះក៏មានកិច្ចសន្យាជាមួយ Muangthong United រហូតដល់ខែឧសភាឆ្នាំ ២០២២។ ប៉ុន្តែបន្ទាប់ពីទទួលបានការអញ្ជើញពី Cerezo Osaka របស់​ជប៉ុន អ្នកចាំទីដែលមានកំណើតនៅឆ្នាំ ១៩៩៣ បានសម្រេចចិត្តផ្ដាច់កិច្ចសន្យាជាមួយក្រុមថៃវិញ។ Dang Van Lam និង​ក្លិប Cerezo Osaka បានឈានដល់កិច្ចព្រមព្រៀងបឋមហើយ។ ទោះយ៉ាងណា! ដោយសារតែ Covid-19 មិនមានជើងហោះហើរពីប្រទេសថៃទៅកាន់ប្រទេសជប៉ុននោះ​ទេ ហើយអ្នកចាំទីរូបនេះ មិនអាចមកពិនិត្យសុខភាពដើម្បីបញ្ចប់កិច្ចសន្យាកុងត្រានោះដែរ។1 1574209913 6257 1609994727មុន​ពេល​មាន​ព័ត៌មាន Van Lamទៅ​លេង​នៅ​ក្រៅ​ប្រទេស កីឡាករ​វៀតណាម​មួយចំនួន​ទៀត​ធ្លាប់​លេង​នៅ​ក្រៅ​ប្រទេស​ដែរ​ ដែល​មាន​ដូចជា  Le Cong Vinh ទៅ​ព័រទុយហ្គាល់, Nguyen Tuan Anh និង Nguyen Cong Phuong ទៅ​លេង​នៅ​ជប៉ុន, Luong Xuan Truong លេង​នៅ​កូរ៉េខាងត្បូង និង Doan Van Hau ចូល​រួម​ជាមួយក្លិប Heerenven របស់​ហូឡង់ តែ​យ៉ាងណា​ពួក​គេ​ទៅ​លេង​ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ហើយ​សុទ្ធតែ​ទទួល​លទ្ធផល​បរាជ័យទាំងអស់៕
By: Reatrey