ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

រាជធានីភ្នំពេញ÷ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ក្រោយពីទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ាក បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុញ វាំងទា ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង។

ដកហូតវត្ថុតាង៖ គ្រឿងញៀនចំនួន ២៤កញ្ចប់ (តូច ២៣កញ្ចប់, ធំ ០១កញ្ចប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕