ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកណ្ដាល÷ កើតហេតុថ្ងៃទី១០ខែមករាឆ្នាំ ២០២១ វេលាម៉ោង១៣និង៣០នាទី។ ចំណុចស្ថិតនៅភូមិក្តាន់រយឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់÷

១. ឈ្មោះ រីម ភារុំ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ : សិស្ស មានទីលំនៅ បច្ចុប្បន្ន:ភូមិរំលូង ឃុំសុពរ័ទេពក្រុង ច្បារមនខេត្តកំពង់ស្ពឺ។

២. ឈ្មោះ សេង ប៊ុនឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ មានទីលំនៅភូមិសំរោងទងក្រោម ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងចាប់យក÷

១. ម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣ញ្ចប់ក្នុងនោះធំ០១កញ្ចប់តូច០២កញ្ចប់។

២. ទូរស័ព្ទដៃ០២គ្រឿងម៉ាក(iPhone6) និងម៉ាក(Nokia)អិនចុចពិល។

៣. កញ្ចប់បារី(MEVIUS)ចំនួន០១ សំរាប់ទុកថ្នាំញៀន។

៤. ឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួននិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

៥. ក្រដាស់សៀវភៅកត់ចំនួនទឹកលុយថ្លៃថ្នាំ ចំនួន៦០មុឺន។

៦. ម៉ូតូ០១គ្រឿងម៉ាក ឡេតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1FH, 3448 ។

សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញបានរាយការណ៍ សុំយោបល់លោកអធិការនគរបាលស្រុកដើម្បីបង្រ្កាប។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលបាលខេត្ត កណ្តាល និង មានការសម្របសម្រួលនិតិវិធី ពីលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងទទួល ស្រុក រួចមក លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានបញ្ជាទៅផ្នែកនគរបាលគ្រឿងញៀនស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ យាន់ ចាន់ អធិការរង ទទួលផ្នែកនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្យយ័ចំនួន០២នាក់ក្នុងបន្ទប់ជួល ឆែកត្រួតពិនិត្យខ្លួនជនសង្សយ័ឃើញមានថ្នាំញៀនចំនួន០៣កញ្ចប់ នៅក្នុងហោប៉ៅខោស្តាំជនសង្សយ័ឈ្មោះ រីម ភារុំ។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ រីម ភារុំបានឆ្លើយសារភាពថាថ្នាំញៀន០៣កញ្ចប់នេះគឺបុរសម្នាក់មិនស្គាល់ឈ្មោះ បានប្រើឲ្យខ្លួនយកថ្នាំញៀនមកលក់ឲ្យគេ នៅចំណុចផ្ទះជួល ជាប់ផ្លូវ៥១ ពេលនោះខ្លួននិងឈ្មោះសេង ប៊ុនឡុង ក៏បានជិះម៉ូតូមកដល់ផ្ទះជួល។ ពេលមកដល់ផ្ទះជួល បានមួយសន្ទុះធំ ស្រាប់តែសមត្ថកិច្ចមកដល់ បានសុំឆែកត្រួតពិនិត្យខ្លួនឃើញមានថ្នាំញៀន ក៏បានឃាត់ខ្លួនពួកខ្ញុំតែម្តង។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕